ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភាសាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងខណៈពេលដែលលោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញទៅកាន់ក្រុងលីម៉ា ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣១នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូ ពិធីចាប់ផ្តើមចាក់ផ្សាយនៃកម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភាសាអេស្ប៉ាញ)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំនៅក្រុងលីម៉ា។លោកស្រី Dina Boluarteប្រធានាធិបតីប្រទេសប៉េរូបានសម្តែងការអបអសាទរតាមប្រព័ន្ធវីដេអូចំពោះការចាក់ផ្សាយនៃកម្មវិធីនេះនៅប៉េរូ។

គេហទំព័រ «CCFR China state-controlled media » លោកស្រីបានលើកឡើងថា ការចាក់ផ្សាយនៃកម្មវិធី«ប្រយោគបុរាណ ចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភាសាអេស្ប៉ាញ)បានពង្រឹងម្តងទៀតនូវមូលដ្ឋានមិត្តភាពដ៏យូរអង្វែងនិងរឹងមាំរវាងប្រទេសប៉េរូនិងប្រទេសចិន ហើយមិនត្រឹមតែបានកសាងស្ពានសម្រាប់ប្រជាជនប៉េរូដែលឈ្វេងយល់ពីប្រវត្តិសាស្ត្រដ៏យូរលង់និងទស្សនវិជ្ជាដ៏សម្បូរបែបរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកXi Jinpingក្នុងការបន្តវេននិងការផ្សព្វផ្សាយយ៉ាងសកម្មនូវអរិយធម៌រយៈពេល៥ពាន់ឆ្នាំរបស់ប្រទេសចិន និងដាក់បញ្ចូលវាទៅក្នុងការរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ។

គេហទំព័រ «CCFR China state-controlled media » លោកShen Haixiongអនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ថ្ងៃនេះ ពួកយើងបាននាំយកនូវកម្មវិធីនេះជូនដល់លោកអ្នក ដែលផ្តោតសំខាន់ទៅលើប្រធានបទ ដូចជា ការការពារបរិស្ថានអេកូឡូស៊ី ការបន្តវេនវប្បធម៌ ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកនូវអរិយធម៌និងការកសាងទំនើបកម្ម ហើយចាត់ទុកប្រយោគបុរាណចិនដែលXi Jinpingចូលចិត្តប្រើជាមគ្គុទេសក៍ ដើម្បីណែនាំគំនិតប្រពៃណី និងយុទ្ធសាស្ត្រអភិបាលកិច្ចទំនើបរបស់ប្រទេសចិនទៅកាន់ប្រជាជនលើពិភពលោក។យើងជឿជាក់ថា កម្មវិធីនេះនឹងជំរុញមួយកម្រិតទៀតនូវការឈ្វេងយល់និងភាពស៊ីសង្វាក់គ្នារវាងប្រជាជនទាំងពីរ ក៏ដូចជានឹងបន្ថែមភាពអស្ចារ្យដល់អរិយធម៌ចិននិងអ៊ីនកាដែលបំពេញគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់មនុស្សជាតិផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖