ព័ត៌មានទាន់ហេតុការណ៍៖

នគរបា​ល​ស្រុក​សាមគ្គី​មុនីជ័យចុះឡោម​ព័ទ្ធចាប់ខ្លួន​សង្ឃនិង​គ្រហស្តបក្ខពួក​បរិវា​រ៧នាក់​ផឹកស៊ីចាក់ធុងបាស់នៅក្នុងព្រៃកណ្ដាលអធ្រាត្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងថា នាយប់រំលងអធ្រាត្រឈាន​ចូលថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី​១​៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយទទួល​បានព័ត៌មាន​ពីប្រ​ជាពលរដ្ឋថា មានករណី​ក្រុ​មក្មេងទំនើង​នាំគ្នាផឹកស៊ី​នៅចំណុច​ព្រៃពនរ​ ឃុំភ្នំតូច​ ស្រុ​ក​សាមគ្គី​មុនីជ័យ​ ខេ​ត្ត​កំពង់ស្ពឺ​ ចាក់ធុងបាស់កងរំពង​ផ្អើល​អស់អារុក្ខអារ​ក្សអ្នកតា​ ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះចាប់។

ដោយបានការចង្អុលណែនាំពីលោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំ​ព​ង់ស្ពឺ​ លោកវរសេ​នីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ បានដឹកនាំកម្លាំងចុះឡោម​ព័ទ្ធចាប់ខ្លួន​សង្ឃ​និង​គ្រហស្ថបក្ខពួក​បរិវា​រប្រមាណ​ ៧នាក់​ ដកហូត​បាន​ម៉ូតូ៣គ្រឿង ១.ម៉ាកNex ពណ៌ សលាយខៀវ ពាក់ស្លាកលេខកណ្តាល 1AD.6713, ២.ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេ​ខកំព​ង់ស្ពឺ 1H.9​9​56, ៣.ម៉ាក​ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1​W.4614, ទូរស័ព្ទដៃចំនួន៧គ្រឿង power ba​nk ៣គ្រឿង​, កាបូបលុយ២ លុយ៥មុឺន​រៀ​ល​, បារី​២កញ្ចប់, ដែកកេះ៣, បៀ​ ១ហ៊ូ, កំរាល​១​ និងធុងទឹកកក​១​ ។

​ក្រុមក្មេងទំនើង​និងសង្ឃដែលប្រព្រឹត្ដខុសវិន័យព្រះ​ពុទ្ធសាសនា​នាំបរិវារផឹកស្រាក្នុងព្រៃត្រូវបាន​សមត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុក ចាត់ការតាមធម្មវិន័យ​៖ ១-​ អតីតសង្ឃ​ ប៉ាង​ គឹមឈៀង​ អាយុ១៨ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បន្ដការ​សិក្សាសាលាពុទ្ធិក​សាលាបាលី នៅវត្ដឃ្មួញ​ ភ្នំពេញ​ ។ ២-អតីតសង្ឃ​ សយ​ សុភក្រ្ភា​ អាយុ២១ឆ្នាំ​ រស់នៅ​ភូមិ​ត្រ​ពាំង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បច្ចុប្បន្ន​បន្ដការសិក្សាសាលាពុទ្ធិក​សាលាបាលី​ វត្ដ​កោះអណ្ដែត​ ​ភ្នំពេញ​ ។ ៣-អតីតសង្ឃ​ ម៉ុន​ វិច្ឆ័យ​ អាយុ២៣ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំ​ង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បច្ចុប្បន្ន​បន្ដ​កា​រ​សិក្សា​នៅសាលាបាលី​ វត្ដ​លង្កា​​ ភ្នំពេញ​។

​ចំណែកក្រុម​បក្ខពួក​របស់​សង្ឃ​មាន ៖ ៤.ឈ្មោះ ហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់​នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុន រានីហ៊ុនសែន ចាន់ថ្នា​ល(កូនសិស្សលោក)។ ៥.ឈ្មោះ ខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅ​សាល​ប៊ែលធី​ អន្តរជាតិ សាខា២៦​ ព្រែកប្រា ។ ៦.ឈ្មោះ ហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង ប​ច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល​(កូន​សិស្សលោ​ក)។ ៧.ឈ្មោះ មាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័​យ បច្ចុប្បន្នធ្វើ​ CEO គ្រឹះស្ថានសេរីភ័ណ្ឌកំពង់ស្ពឺ ។

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សំណូមពរ​ដល់បងប្អូនកូនក្មួយ​ ពិសេសពុទ្ធបរិស័ទ លោកតា លោកយាយ​មេត្តា​កុំលើកយកបញ្ហានេះមកទម្លាក់រួមលើព្រះពុទ្ធ​សាសនា​របស់យើង​ នេះជាទ​ង្វើពួក​ទមិឡមួយក្ដាប់តូច​តែប៉ុណ្ណោះ​ ដែលកំពុ​ងតែបំផ្លាញសាសនា៕

ដោយ៖ សូរិយា


ចែករំលែក៖