ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ថ្ងៃ៩វិច្ឆិកាមុនថាចូលស្រុកឲ្យបានតែភូត = ឥឡូវថ្ងៃ៩វិច្ឆិកាប្រកាសបង្កើតចលនាជាតិតស៊ូ ឃ្សុយទៀត  ?

២- ថារបបសព្វថ្ងៃកុំមុយនិស្តិ = ជាការប្រមាថរដ្ឋធម្មនុញ្ញនិងរបបប្រជាធិបតេយ្យសេរីពហុបក្ស?

៣- ម៉ែន ណាត មិនចង់ឲ្យនិយាយពីតំបន់ត្រួតស៊ីគ្នាដើម្បីធ្វើអាជីវកម្មចែកផលគ្នាទេ = ទុកដល់វាងាប់សិនសឹមធ្វើអាជីវកម្មចែកគ្នា?

៤- ប្រជាជនកម្ពុជារាប់លាននាក់ចូលរួមក្នុងពិធីបុណ្យអុំទូក = ដោយសារមានជីវភាពគ្រាន់បើហើយទើបដើរលេងបានសប្បាយ?

៥- មិនដែលក្រីក្ររកលុយចាយមិនបានហើយ = អាចដើរលេងសប្បាយបានទេ។

៦- ការចាប់ជំរិតនៅកម្ពុជាមានពាក់ព័ន្ធតែជនបរទេសទេ = មិនពាក់ព័ន្ធប្រជាជនកម្ពុជាទេ?

៧- ជនណាពាក់ព័ន្ធគ្រឿងញៀនទោះបុណ្យស័ក្តិនិងតួនាទីធំប៉ុនណា = ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ?

៨- អ្នកដែលថាមានឈ្មោះល្បីល្បាញ = ដោយសារតែវិទ្យុអាស៊ីសេរីផ្សាយបំផ្លើសនិងលាបពណ៌?

៩- គេបើកក្រុមហ៊ុនស្អីក៏ដោយ និងរកស៊ីជំនួញស្អីក៏ដោយ = ឲ្យតែមានច្បាប់និងបង់ពន្ធជូនរដ្ឋស្របតាមច្បាប់រដ្ឋ ម៉េចបានជាឈឺក្បាលពួកអាវិទ្យុអាស៊ីសេរីម៉្លេះ?

១០- បើសិនឥស្សរជនណាមានឈ្មោះមិនល្អនិងមានពាក់ព័ន្ធមុខជំនួញទុច្ចរិត = អាជ្ញាធរបរទេសគេមិនឲ្យស្នាក់នៅក្នុងប្រទេសគេទេនិងបើមានភ័ស្តុតាងគេនឹងចាប់បញ្ជូនទៅតុលាការហើយ? ៕

ដោយ ៖ សិលា


ចែករំលែក៖