ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ វិច្ឆិកា មានចំនួន ១២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៤នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៤នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៩នាក់(ស្រី ០នាក់)

+បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៣០,៧៦ក្រាម។

-កេតាមីន(Ke)= ៣៩,១០ក្រាម។

លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៥អង្គភាព 

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ១១,៧២ក្រាម និងKe ៣៩,១០ក្រាម។

២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ០នាក់ ចាប់យកIce ១១,៧១ក្រាម។

៣ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៤៦ក្រាម។

៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់។

៥ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៨ក្រាម។

PM : ២អង្គភាព

១ / កណាល៖ រក្សាទុក ២ករណី ឃាត់ ៤នាក់។

២ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៥៩ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖