ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ក្រុមឧទ្ទាមក្រៅច្បាប់ដែលបាក់ស្បាត មិនអាចធ្វើអីកើត = គឺជាពួកបរាជ័យ?

២- កងទ័ពខ្មែរមិនបាក់ស្បាតដូចក្រុមឧទ្ទាមក្រៅច្បាប់ទេ = មិនអាចយកក្រុមឧទ្ទាមក្រៅច្បាប់មកធ្វើជាគំរូ ទេ?

៣- និយាយថាទាហ៊ានកូរ៉េខាងជើងបាញ់ទាហ៊ានរុស្ស៊ី = ជាការនិយាយបំផ្លើស?

៤- ខ្មែរនៅក្នុងស្រុកមិនបាក់ស្បាតជាមួយមេដឹកនាំរបស់ខ្លួនទេ = តែគឺជាការជឿជាក់និងគោរពមេដឹកនាំ?

៥- ដោយសារការជឿជាក់និងគោរពនេះហើយទើប = រាល់គោលការណ៍ដាក់ចេញដោយមេដឹកនាំត្រូវបានអនុវត្តដោយការទទួលខុសត្រូវនាំដល់ជោគជ័យគ្រប់ដំណាក់កាល?

៦- អ្វីក៏ដោយបើមានការបង្ខិតបង្ខំ = ប្រជាជនមិនភ្ញាក់រលឹកទេ ការធ្វើដោយបង្ខំមិនទទួលបានជោគជ័យទេ?

៧- ហុក សាវណ្ណ ផ្តាំទៅ សម រង្ស៊ី = តើមានឥទ្ធិពលអីឲ្យ សម រង្ស៊ី ស្តាប់និងធ្វើតាមនោះ?

៨- ឲ្យប្រជាជនភ្ញាក់ឡើង = បានអីភ្ញាក់ឡើងបើ ហុក សាវណ្ណ នៅសំងំដេកយករួចខ្លួននីបរទេសឯណោះ?

៩- បទល្មើសគ្រឿងញៀនមិនកំណត់អាយុទេ = ក្មេងក៏មានល្មើស  ចាស់ក៏មានល្មើសដែរ?

១០- ការនិយាយបំផ្លើសការពិតនិងប្រឌិតរឿងដាក់កំហុសលើអ្នកដទៃ = ជាទង្វើអាក្រក់ជាងអ្វីទាំងអស់ បើជាជនសាមញ្ញវាគ្រាន់បន្តិច តែដល់ជាព្រះសង្ឃហើយមកនិយាយបំផ្លាញគេឯងដូច ហុក សាវណ្ណ ចុះនរកគ្មានថ្ងៃងើបរួចទេ ៕

ដោយ ៖ សិលា


ចែករំលែក៖