ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាអបអរសាទរតាមប្រព័ន្ធវីដេអូចំពោះពិធីបើកកិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២៤

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ថ្ងៃទី ២០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាអបអរសាទរតាមប្រព័ន្ធវីដេចំពោះការបើកកិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ ២០២៤។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ បដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរនៃឧស្សាហកម្មកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិ្មតជាដើមកំពុងរីកចម្រើនយ៉ាងផុលផុស ដែលបានលើកកម្ពស់យ៉ាងខ្លាំងនូវសមត្ថភាពរបស់មនុស្សក្នុងការយល់ដឹង និងកែប្រែពិភពលោក។ ប៉ុន្តែក៏បាននាំមកនូវហានិភ័យ និងបញ្ហាប្រឈមមួយចំនួនដែលមិនអាចប៉ាន់ប្រមាណផងដែរ ។ 

គេហទំព័រ «CCFR China state-controlled media » យើងគួរតែយល់ដឹងអំពីនិន្នាការទូទៅនៃឌីជីថលនីយកម្ម អ៊ីនធើណេតភាវូបនីយកម្ម និងភាពវៃឆ្លាត ដោយចាត់ទុកការច្នៃប្រឌិតជាកម្លាំងចលករទី១ សុវត្ថិភាពជាបន្ទាត់ក្រហម និងការផ្តល់អត្ថប្រយោជន៍ទូទៅជាការស្វែងរកគុណតម្លៃ   ដើម្បីពន្លឿនការជំរុញការអភិវឌ្ឍលំហសាយប័រ ប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាព និងផ្តល់អត្ថប្រយោជន៍ទូទៅ ហើយធ្វើការរួមគ្នាដើម្បីឆ្ពោះទៅរក “អនាគតឌីជីថល” ដ៏ល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖