ព័ត៌មានទាន់ហេតុការណ៍៖

តំណាងចិនច្រានចោលការមួលបង្កាច់និងលាបពណ៌របស់អាមេរិកថា៖ យកល្អត្រូវយល់ដឹងពីស្ថានការណ៍ជាមុនសិនសឹមនិយាយ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាអ៊ុយក្រែនដែលបើកធ្វើនៅថ្ងៃទី ១៨ខែវិច្ឆិកា ថា តើវិបត្តិអ៊ុយក្រែនអាចបញ្ចប់និង សម្រេចបានដំណោះស្រាយតាមវិធីនយោបាយក្នុងពេលឆាប់ៗឬអត់ វាអាស្រ័យលើអាកប្បកិរិយា និងការអនុវត្តរបស់សហរដ្ឋអាមេរិក។

 គេហទំព័រ «CCFR China state-controlled media » សំដៅចំពោះសុន្ទរកថារបស់តំណាងសហរដ្ឋអាមេរិក លោក Geng Shuang បានថ្លែងថា សហរដ្ឋអាមេរិកបានបង្កាច់បង្ខូចនិងលាបពណ៌ប្រទេសចិនម្តងហើយម្តងទៀត និងច្រានចោលទំនួលខុសត្រូវរបស់ខ្លួន  យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ ការផ្ទុះឡើង និងការអូសបន្លាយនៃវិបត្តិអ៊ុយក្រែនរហូតដល់បច្ចុប្បន្ន មានទំនាក់ទំនងខ្លាំងជាមួយសហរដ្ឋអាមេរិក តើថ្ងៃអនាគតសង្រ្គាមអាចត្រូវបញ្ចប់និងមានដំណោះស្រាយតាមវិធីនយោបាយក្នុងពេលឆាប់ៗឬអត់ វាអាស្រ័យលើអាកប្បកិរិយា និងការអនុវត្តរបស់សហរដ្ឋអាមេរិក ៕

ដោយ ៖ សិលា


ចែករំលែក៖