ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់អំពី “គម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ” ដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានបង្ហាញពី​ការឈ្វេងយល់អំពី “គម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ” ដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។ 

ដោយសារបរិមាណទឹកភ្លៀងតែងហូរចុះមកយ៉ាងគំហុកពីតំបន់ភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញតាមព្រែក និងស្ទឹងចំនួន៥ ហូរចូលអាងស្ទឹងព្រែកត្នោត ជាហេតុធ្វើឱ្យបរិមាណទឹកស្ទឹងហក់ឡើងខ្លាំងក្នុងបរិមាណចន្លោះពី​ ១៣០០​ ទៅ​ ២០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី និងដោយសារសំណង់ដោះទឹកពីស្ទឹងព្រែកត្នោតនៅកំពង់ទួលទឹកថ្លា អាចដោះទឹកបានតែក្នុងកម្រិត​ ៨០០ម៉ែត្រត្រីគុណប៉ុណ្ណោះ​ ហេតុនេះទើបរាជរដ្ឋាភិបាល​ សម្រេចបង្កើតនូវផែនការពង្វាងទឹកចំនួន៣ គឺ៖

១/​ ស្ទឹងតូចអាចដោះទឹកបាន​ ៣០០ម៉ែត្រត្រីគុណក្នុង១វិនាទី

២/​ ត្រង់ចំណុចសំណង់ស្ទាក់ទឹករលាំងជ្រៃគឺប្រឡាយរលាំងជ្រៃខាងត្បូង​ រំដោះទឹកបាន​ ៣០០ម៉ែត្រត្រីគុណ​ក្នុង១វិនាទី និង

៣/​ ត្រង់ចំណុងសំណង់ស្ទាក់ទឹករលាំងជ្រៃខាងជើងអាចដោះទឹកបាន​ ១០០ម៉ែត្រត្រីគុណក្នុង១វិនាទី

តាមការរំពឹងទុក លទ្ធផលនៃការអនុវត្តគម្រោងជំហាន១ និង២ នឹងរំដោះ និងពង្វាងទឹកចេញពីភ្នំពេញប្រមាណ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី និងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹកដែលសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ៦៥%ដោយសុវត្ថិភាព។ តាមរយៈគម្រោងនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេត្ថារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័នផ្សេងៗ៕

ដោយ​៖ តារា​


ចែករំលែក៖