ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​តូយ៉ូតា​ព្រុស​បេីក​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ រង​ការ​ខូចខាត​យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​តូយ៉ូតា​ព្រុស​មួយគ្រឿងខណៈ​អ្នក​បេីក​បរ​ស្រវឹង​ស្រាបាន​ជ្រុល​ទៅ​បុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​រថយន្ត​យ៉ាងធ្ងន់ធ្ងរ​ ។ 

    ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១០និង​២០នាទីយប់​ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ ត្រង់ចំណុច​ភ្លើងស្តុប​ស្ថាន​ទូត​វៀតណាម​ ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​៤៣២​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​  ។ 

​    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជា​មួយ​នឹង​នារី​ម្នាក់​ បានបេីក​រថយន្ត​ម៉ាក​តូយូតា​ព្រុស​ ស៊េរីឆ្នាំ​២០១០ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BW-3547 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ ដោយ​អ្នក​បេីក​បរ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​។ លុះ​បើកមក​ដល់​ចំណុច​កេីត​ហេតុ​ ក៏ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យរថយន្ត​ខ្ទាត​ថយក្រោយ​វិញ​រងការ​ខូចខាត​ ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​ តែមិន​គ្រោះ​ថ្នាក់​ដល់មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​ គ្រាន់តែ​អ្នក​បេីក​បរ​ចុះ​ពី​លេី​រថយន្ដ​ក្នុង​ស្ថាន​ភាពស្រវឹង​ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​ផ្លុំ​ជាតិ​អាល់កុល​តែ​ប៉ុណ្ណោះ​ ។ 

​   ក្រោយ​ពេល​កេីតហេតុ​ រថយន្ដ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ រង់ចាំ​ដំណោះ​ស្រាយ​  ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖