ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅសាលាដំបូងបន្ទាប់ពីបង្កអគ្គិភ័យឆេះផ្ទះដោយសារផ្សាដែកធ្លាក់កម្ទេចភ្លើង

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន ចាត់ការតាមច្បាប់ ក្រោយពីធ្វេសប្រហែសផ្សាដែក បណ្ដាលឲ្យកម្ទេចភ្លើងបង្កជាអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ ខូចខាតទាំងស្រុង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង១០នាទី នៅចំណុចស្ថិតក្នុងភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ(០២នាក់) ១-ឈ្មោះ យុន ខ្លឹង ភេទ ប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្ដាល។(ត្រូវជាប្តី) ២-ឈ្មោះ សៅ ហេង ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្ដាល (ត្រូវជាប្រពន្ធ)។

ចំណែកជនសង្ស័យ(០២នាក់)១/ឈ្មោះ ផន វណ្ណៈ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ ជាងដែក មានទីលំនៅភូមិពារាម ឃុំពារាម ស្រុកបាទី ខេត្តតាកែវ វិជ្ជមាន(+)សារធាតុញៀន (ឃាត់ខ្លួន) (អ្នកឆាបកាត់ផ្សាដែក)។ ២/ឈ្មោះ អៀក វុទ្ឋី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ ជាងដែក មានទីលំនៅភូមិមើមប្រចិន ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ វិជ្ជមាន(+)មានសារធាតុញៀនក្នុងទឹកនោម (អ្នកផ្សាដែក)។វត្ថុតាងចាប់យក: ប៉ុស្តិ៍សម្រាប់ផ្សារដែក ចំនួន០១សម្ភារៈខូតខាត តាមការរៀបរាប់របស់ជនរងគ្រោះ ៖ ផ្ទះមានទំហំ ៧.៥ ×៥  ផ្ទះឈើ ជញ្ជាំងក្ដារ ដំបូលប្រក់ក្បឿន  (ខូតខាត ១០០%),ម៉ូតូហុងដា០១៦ ចំនួន០១គ្រឿង ,ម៉ាសុីនសាំងបូមទឹក ៥សេស កន្លះ ចំនួន ០១គ្រឿង ,ម៉ាសុីនសាំងបូមទឹក ៣សេសចំនួន ០១គ្រឿង ,លុយដុល្លារចំនួន  ១៥២០០$ (មួយមុឺនប្រាំពាន់ពីររយដុល្លារអាមេរិក) ,លុយខ្មែរចំនួន ១១.៧០០.០០០៛ (ដប់មួយលាន ចិតសិបមុឺនរៀល) ,ទូរខោអាវ ចំនួន ០១ ,ទូរតាំង ចំនួន ០១ ,ខ្នងម៉ូតូ ចំនួន ១គូរ ,ស្រូវពូជ ០២ប៉ាវ ,ពូកធំ ចំនួន ០៣ ,ចិញ្ជៀនផ្លាកទីន ០១វង់ ,នាឡិកាដៃ ០១គ្រឿង ,ទូរស័ព្ទIPhone ០១គ្រឿង ,ឯកសារមួយចំនួន (សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្លង់ដី កាតអេសុីលីដា ) 

      ប្រភពដដែលបន្តថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៧និង០០នាទីជនសង្ស័យឈ្មោះ ផន វណ្ណៈ និង អៀក វុទ្ធី  បានចូលធ្វើការជាជាងដែកផ្សារតំបូល ដែលគេធ្វើផ្ទះសម្រាប់ជួល នៅជាប់ផ្ទះកើតហេតុ ជាមួយជាងផ្សេងទៀតសរុបចំនួន០៦នាក់ ដោយខ្លួនទាំងពីបានឡើងផ្សាដំបូលផ្ទះនៅទិសខាងលិច ជាមួយឈ្មោះ ប្រាក់ មករា ភេទប្រុស អាយុ២៥ឆ្នាំ ដល់ម៉ោង១១ ទើបនាំគ្នាឈប់សម្រាកហូបបាយ ។ នៅវេលាម៉ោង១៣និង១០នាទី បាននាំគ្នាចូលធ្វើការវិញ ដោយជនសង្ស័យទាំង២នាក់ឡើងទៅផ្សានៅ ជើងទ្រទរទឹកនៅកន្លែងដដែលចំហៀងខាងលិច ពីមុខផ្ទះទៅក្រោយផ្ទះពីបន្ទប់លេខ១ដល់បន្ទប់លេខ៦ តំបូលទរទឹកនោះនៅលើព្រំដីជាប់កើតផ្ទះកើតហេតុ  ពេលផ្សាក៏មានផ្កាភ្លើងធ្លាក់លើដំបូលផ្ទះនោះដែលតែពួកខ្លួនមិនចាប់អារម្មណ៍ទេ ចេះតែនៅបន្តផ្សារនិងកាត់ដែកទៀតទៅ។  លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានឃើញមានផ្សែងហុយ និងមានអណ្ដាតភ្លើងកំពុងឆេះផ្ទះឈើដែលនៅក្បែរកន្លែងដែលពួកខ្លួនកំពុងធ្វើការចំណុចចំហៀងក្បែរជញ្ជាំងគ្នានោះ រួចពួកខ្លួនក៏បាននាំជួយពន្លត់ដែរ តែភ្លើងឆេះខ្លាំងពេកបណ្ដាលផ្ទះនោះឆេះអស់ ។ក្រោយមកពួកខ្លួននិងក្រុមជាងផ្សេងទៀតត្រួវបានសមត្ថកិច្ចហៅមកធ្វើការសាកសួរ។

     តាមចម្លើយសារភាព ជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានឡើងផ្សាជើងទ្រទរទឹកដំបូល ពីបន្ទប់លេខ១ដល់បន្ទប់លេខ៦ មានធ្លាក់កម្ទេចភ្លើង នៅចំហៀងខាងលិច ជាប់ផ្ទះឆេះប្រាកដមែន។

     ចំពោះអ្នកម៉ៅការធ្វើសំណង់ឈ្មោះ សោម រិទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តកណ្ដាល ពេលកើតហេតុមិនបាននៅកន្លែងនោះទេ។

      បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បិកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖