ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាព សម្រាប់កម្ពុជានាពេលអនាគត”

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំ “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាព សម្រាប់កម្ពុជានាពេលអនាគត” ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិធ្វើបទបង្ហាញនិងកិច្ចពិភាក្សា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តម្មានុវត្តន៍ និន្នាការ គោលនយោបាយ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងកាលានុវត្តភាពនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

“វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤” នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ 

វេទិកានេះ នឹងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីតំណាងមកពីក្រសួង ស្ថាប័ន សហគ្រាស និងក្រុមហ៊ុន ឯកជន ហើយក៏អនុញ្ញាតជូនសាធារណជនទូទៅអាចចូលរួមវេទិកាតាមរយៈអនឡាញ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះ ជាមុន តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/ai2024 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុន និងតួអង្គពាក់ព័ន្ធទាំងក្នុងវិស័យសាធារ រណៈ និងវិស័យឯកជន និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ តារា


ចែករំលែក៖