ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! មានរថយន្តធុនធំកំពុងធ្វើសកម្មភាពរៀបចំដឹកជញ្ជូនលៀសខុសច្បាប់ ទៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃសុក្រ ៧រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤  មានរថយន្តធុនធំ១គ្រឿង កំពុងធ្វើសកម្មភាពលើកលៀស ដើម្បីត្រៀមដឹកជញ្ជូនឆ្លងទៅប្រទេសក្បែរខាង(វៀតណាម)ខណៈអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រជុំផ្សព្វផ្សាយហាមដាច់ខាត មិនឲ្យធ្វើនេសាទលៀសខុសច្បាប់នោះទេ កាលពីថ្ងៃទី២១ខែវិច្ឆិកា នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា រថយន្តធុនធំកំពុងធ្វើសកម្មភាពលើកលៀសខាងលើ ធ្វើឡើងនៅចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 ប្រភពបញ្ជាក់ទៀតថា ឈ្មួញដែលកំពុងធ្វើសកម្មភាពលើកលៀសឡើងរថយន្តនេះ ត្រូវបានគេស្គាល់ឈ្មោះ ចែវណ្ណនី ថៅកែលៀសឈ្មោះ ចែវណ្ណនី នេះ ល្បីល្បាញយូរហើយ ស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏ធ្លាប់ធ្វើការបង្រ្កាប និងធ្វើការពិន័យអន្តរការជាញឹកញាប់នាកន្លងទៅផងដែរ ប៉ុន្តែគេនៅតែឃើញគាត់បន្តសកម្មភាពបាន ។ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីខាងលើអាចបែកការ ព្រោះលោក នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានបញ្ជាក់តាមតេឡេក្រាមថា បានទទួលព័ត៌មានពីថ្នាក់លើហើយ ។ ទោះជាយ៉ាងណាក្ដីមេឈ្មួញឈ្មោះ ចែវណ្ណនីនេះ អាចប្ដូរពេលវេលាទៅទាបភ្លឺវិញក៏ថាបាន ព្រោះកាណូតដឹកលៀសមកដល់មាត់ទឹកហើយ គេមិនឲ្យខាតឡុងចុងនោះទេ ៕

ដោយ៖ ប៉ឹម ពិន​


ចែករំលែក៖