ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីអញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងមន្ត្រីកសិកម្មឃុំនិងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ

ចែករំលែក៖

ភ្នំពេញ៖ នាវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ ក្រសួងមុខងារសាធារណៈបាននិងកំពុងដំណើរការនៃការប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ និងការប្រឡងប្រជែងជាមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ។

ដូចដែលបានគ្រោងទុកបេក្ខជនចំនួន ៥,៦៣៧នាក់ បាននិងកំពុងចូលរួម ប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១ ។

ដោយឡែកបេក្ខជនចំនួន១០៩នាក់នឹងចូលរួមការប្រឡងប្រជែងក្លាយជាមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិក្នុងថ្ងៃដដែល ។

ដូចសព្វមួយដង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែមានវត្តមានដ៏ខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ជាទីបំផុតលើគ្រប់ដំណើរការប្រឡង ដើម្បីធានាថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយអនុលោមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការ ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងស្របតាមគោលការណ៍ការកែទម្រង់រដ្ឋបាលសាធារណៈ ៕

ដោយ៖ សូរិយា


ចែករំលែក៖