ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី កុប ម៉ារីយ៉ាស សមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា និងបដិសណ្ឋារកិច្ច និងជាសមាជិកាអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ លោក ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា លោក ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកស្រី នូ សុវណ្ណនី សមាជិកាគណ:កម្មការទី៩ នៃរដ្ឋសភា នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានអញ្ជើញទទួលសូមស្វាគមន៍គណៈប្រតិភូសភាពអន្តរសភា(IPU) ដឹកនាំដោយ លោក Martin Pukwareke chungong ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (11th Plenary Session of The International Parliament for Tolerance and Peace) ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ៕
ដោយ ៖ សិលា