ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលស្រុកសំរោងថ្មី

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកសំរោង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាលស្រុកសំរោងថ្មី ក្រោមអធិបតីភាព លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង ៣ មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ។

 លោក កៅ វគ្គសែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ត្រូវបានតែងតាំងជា អភិបាល នៃគណអភិបាលស្រុកសំរោង ជំនួសលោក កេត ម៉ៅ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជា អភិបាល នៃគណអភិបាលស្រុកត្រាំកក់វិញ៕

ដោយ ៖ សិលា


ចែករំលែក៖