ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកកំពុងអន្តរាគមន៍បូមទឹកដាក់ស្រូវវស្សាជាង៥.០០០ហិកតានៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីធនធានទឹក បានឱ្យដឹងថាស្រូវវស្សារបស់ប្រជាកសិករជាង៥០០០ហិកតានៅក្នុងតំបន់ខ្លះនៃខេត្ត បន្ទាយមានជ័យ ដែលទទួលរងការខ្វះទឹកនោះកំពុងត្រូវបានក្រសួងមន្ទីរធនធានទឹក រួមជាមួយអាជ្ញាធរដែនដីអន្តរាគមន៍ចុះជួយបូមទឹកបញ្ចូលដាក់ស្រែបានជាបន្តបន្ទាប់ហើយ។

លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធាន ទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ថា ក្រោមការជួយឧបត្ថម្ភទាំងស្រុងពី ក្រសួងធនធានទឹកនោះមន្ត្រីជំនាញបាន នឹងកំពុងធ្វើសកម្មភាពបូមទឹកជួយសង្គ្រោះ ស្រូវនៅក្នុងតំបន់គោលដៅនោះមាននៅ ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណដាក់ ម៉ាស៊ីន១គ្រឿងជួយស្រូវចំនួន១៥០០ហិកតាស្រុកមង្គលបុរី មាននៅឃុំសឿ ម៉ាស៊ីន៤ គ្រឿងលើស្រូវ១.៧៨០ហិកតា ឃុំសំបួរ ម៉ាស៊ីន៣គ្រឿងលើស្រូវ៨៥០ហិកតា នៅស្រុកអូរជ្រៅម៉ាស៊ីន១គ្រឿងជួយស្រូវ ចំនួន១.២០០ហិកតា នៅក្នុងឃុំគុត្តសត ឃុំសំរោង និងកំពុងបន្តចុះទៅជួយដល់ ឃុំភ្នំលៀបក្នុងស្រុកព្រះនេត្រព្រះទៀត។ រីឯនៅក្នុងស្រុកស្វាយចេក ថ្មពួក នោះមន្ត្រីជំនាញកំពុងពិនិត្យមើលលទ្ធភាពលើតំបន់ណាដែលមានប្រភពទឹកអាចទាញយកទឹកមកជួយសង្គ្រោះបាន។

លោកបានប្រាប់ទៀតថានៅក្នុងយុទ្ធនាការនេះប្រជាពល រដ្ឋម្ចាស់ស្រែបានសាទរ ហើយនាំគ្នាចូលរួមដោយយកម៉ាស៊ីនតូចៗមកដាក់បូមទឹកបន្តបញ្ចូលស្រែពួកគាត់រៀងៗខ្លួន។

របាយការណ៍មន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករទូទាំងខេត្តគិតត្រឹមពាក់កណ្តាលខែសីហានេះដាំដុះរួចសម្រេចបាន១០០ភាគរយនៃផែនការ២៤៥.០០០ ហិតា។

តំបន់មួយចំនួនធំទទួលបានទឹកភ្លៀងល្អដើមស្រូវលូតលាស់ល្អនិងតំបន់ខ្លះទៀតដែលទទួលបានរបបទឹកភ្លៀងតិចតួចនោះកំពុងប្រឈមការខ្វះទឹកហើយបើការសង្គ្រោះ មិនបានទាន់ពេលនោះនឹងអាចធ្វើឱ្យដំណាំ ស្រូវរងការខូចខាត៕ ហេង សូរិយា

 

aes aes (1)


ចែករំលែក៖