ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៦ បានបន្តបេសកកម្មទៅកាន់ខេត្តត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត ដើម្បីពិនិត្យវឌ្ឍនភាពសមិទ្ធផលដែល សម្រេចបាននៅពាក់កណ្ដាលអាណត្តិ ជាពិសេសបន្តដោះស្រាយបញ្ហាសេសសល់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ។

ក្នុងពិធីសំណេះសំណាលរៀបចំនៅសាលាខេត្តលោក ប្រាជ្ញ ច័ន្ទ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំបានរាយ ការណ៍ជូនសម្ដេចតេជោថា ខេត្តត្បូងឃ្មុំ ជាខេត្តបង្កើតថ្មីដែលបានបំបែកចេញពី ខេត្តកំពង់ចាមចែកចេញជា៦ស្រុក ១ក្រុង ៦២ឃុំ ២សង្កាត់ និង៨៧៣ភូមិ មានប្រជា ពលរដ្ឋ១៨៤ពាន់គ្រួសារ ផ្ទៃដីបង្កបង្កើន ផលទំហំ២៥១ពាន់ហិកតា។ ក្នុងនោះផ្ទៃដីស្រែប្រមាណ៨៨ពាន់ហិកតា ដំណាំកៅស៊ូ ៨៧.៥០០ហិកតា ដំណាំម្រេច២.៧០០ ហិកតា ដំឡូងមី៥៣ពាន់ហិកតា ពោត១១ ពាន់ហិកតា សណ្ដែក៤.០០០ហិកតានិងដំណាំផ្សេងៗចំនួន៥.០០០ហិកតា ។ គិត ត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លទ្ធ ផលភ្ជួររាស់ដំណាំស្រូវអនុវត្តមាន៧៧ពាន់ ស្មើនឹង៩៨ភាគរយនៃផែនការនិងដាំដុះ បាន៧៧ពាន់ហិកតា ស្មើនឹង១០០ភាគ រយនៃផ្ទៃដីភ្ជួររាស់រួច ។

របាយការណ៍ក៏បានបង្ហាញអំពីកិច្ចការ របស់រដ្ឋបាលខេត្តដែលបាននិងកំពុងមមាញឹករៀបចំ និងអនុវត្តគម្រោងកសាងទីក្រុង និងទីរួមខេត្តត្បូងឃ្មុំក្រោមការដឹកនាំ និង មានការជួយឧមត្ថម្ភ និងបង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីរហូតមកទល់នឹងបច្ចុប្បន្នការងារសាងសង់អគាររដ្ឋបាលសាលាខេត្តអនុវត្តបាន៧០ភាគរយ អគារមន្ទីរជុំវិញខេត្ត សម្រេចបាន៦០ភាគរយ អាងទឹក៨០ភាគរយនិងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ អនុវត្ត បាន៦៥ភាគរយ ។ លោកអភិបាលខេត្ត រំពឹងថាសំណង់អគាររដ្ឋបាលសាលាខេត្តនិងមន្ទីរនានាជុំវិញខេត្តក្នុងរដ្ឋបាលប្រមូល ផ្តុំអាចនឹងចូលបម្រើការងារបាននៅបំណាច់ ត្រីមាសទី១ ឆ្នាំ២០១៧ខាងមុខ ។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងអារម្មណ៍រីករាយដែលបានអញ្ជើញមក កាន់ភូមិកំណើតរបស់សម្ដេច ទោះបីថា ពេលនេះត្រូវបានបែងចែកជាខេត្ត២រវាង កំពង់ចាមនឹងត្បូងឃ្មុំដែលជាខេត្តថ្មី ប៉ុន្តែ បើពិនិត្យពីប្រវត្តិនៃការរស់នៅរបស់សម្ដេច គឺសម្ដេចធ្លាប់រស់នៅត្រើយខាងត្បូងឃ្មុំនេះច្រើនជាងការរស់នៅឯខាងកំពង់ចាម ដោយសារសម្ដេចមានដីចម្ការនៅមេមត់ និងជាតំបន់ដែលសម្ដេចធ្លាប់រស់នៅច្រើនក្នុងការតស៊ូប្រឆាំងនឹងពួកខ្មែរក្រហម ។

សម្ដេចតេជោបន្តថា ពិតមែនតែជាខេត្ត ថ្មីតែវាបានបន្តមរតករបស់ខេត្តចាស់ដែល បាននាំគ្នាកសាងពីគំនរផេះផង់ ហើយ សម្ដេចក៏បានរម្លឹកថា សម្ដេចនៅចាំមិន ភ្លេចទេផ្លូវជាតិលេខ៧ចាប់ពីស្រុកមេមត់ បើនិយាយក្នុងឆ្នាំ១៩៧០ ចាប់ពីខាងលើទីរួមស្រុកស្នួលតែបន្តិចរហូតដល់ទន្លេបិទ គឺជាប្រតិបត្តិការរបស់កងទ័ពអាមេរិក និង វៀតណាមខាងត្បូង ហើយតំបន់នេះជា តំបន់របស់កងពលលេខ២២របស់ឧត្តមសេនីយ៍ ថាច់ ច័ន្ទ ហើយសម្ដេចក៏បានរួម ចំណែកក្នុងឋានៈជាយុទ្ធជនម្នាក់នៅតាមសមរភូមិផ្លូវជាតិលេខ៧នេះ។ សម្ដេច បញ្ជាក់ថា គ្រានោះនៅពេលដែលកងទ័ពវៀតណាមខាងត្បូងដកចេញពីផ្លូវជាតិលេខ៧ កងទ័ព លន់ នល់ គឺកងទ័ពរបស់ ឧត្តមសេនីយ៍ ថាច់ ច័ន្ទ ក៏បានដកចេញពីតំបន់ពញាក្រែកនេះដែរ។ សម្ដេចតេជោ បន្តថា ប្រវត្តិពញាក្រែកគឺសម្ដេចធ្លាប់បានប្រយុទ្ធជាច្រើនដំណាក់កាល ។

សម្ដេចតេជោបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវ យកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋដោយការស្មោះត្រង់គិតអំពី ផលប្រយោជន៍របស់ប្រទេសជាតិជាធំ ជា ពិសេសរក្សាកិច្ចសហការ សាមគ្គីភាពរួម គ្នាអនុវត្តដោះស្រាយបញ្ហាសេសសល់ដែល ជាសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានល្អទាន់ពេលវេលាចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។

បន្ទាប់ពីពិធីសំណេះសំណាលសម្តេច តេជោក៏បានអញ្ជើញលោកយាយឈ្មោះ អុី ស័រ អាយុ៨៣ឆ្នាំ រស់នៅភូមិតាហៀវ លើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំដើម្បីជួបសួរសុខទុក្ខរំលឹកពីអនុ ស្សាវរីយ៍កាលពីឆ្នាំ១៩៧៦ ក្នុងសម័យ សង្គ្រាមដែលកាលណោះសម្តេចនៅចង ចាំកាលពីសម្តេចជិះរ៉ឺម៉កម៉ូតូ បែកកង់នៅ មុខផ្ទះលោកនាយ ហើយក៏បានឈប់ សម្រាកនៅផ្ទះលោកយាយមួយយប់ ។

លោកយាយ អុី ស័រ បានស្នើសុំសម្តេច តេជោនូវថវិកាមួយចំនួនដើម្បីថែទាំងសុខ ភាពក្នុងវ័យចាស់ជរា ។ ជាការដឹងគុណ សម្តេចតេជោបានធ្វើដំណើរមកកាន់ផ្ទះ លោកយាយក៏បានដឹងពីកន្លែងដែលធ្លាប់ សម្រាកនៅទីនោះមែន ។ ដើម្បីជួយដល់ ជីវិតចុងក្រោយរបស់លោកយាយសម្តេច តេជោសម្រេចសាងសង់ផ្ទះមួយខ្នងជូន ដល់លោកយាយដោយប្រសិទ្ធនាមថា “ផ្ទះទេវតា” ហើយក៏បានផ្តល់ថវិកាមួយ ចំនួនជូនលោកយាយផងដែរ ។ ក្នុងឱកាស នោះដែរសម្តេចតេជោបានផ្តល់ថវិកាជូនប្រជាពលរដ្ឋចំនួន១០២គ្រួសារនៅក្នុង ភូមិតាហៀវដោយក្នុងមួយគ្រួសារទទួល បាន៥០ម៉ឺនរៀល ៕ ហេង សូរិយា

 

Hs-Thbau-1 DSC_0931 Hs-Thbau-3


ចែករំលែក៖