ខេត្ត ក្រចេះ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ នៅព្រឹក ថ្ងៃ ចន្ទ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តា ជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលចាត់ការសំណុំ រឿងព្រហ្មទណ្ឌ ដែលបានបញ្ជូនមកពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ពាក់ព័ន្ធនឹងករណីក្មេងទំនើង ១០ នាក់ មាន ១.ឈ្មោះ យ៉ាន់ វីសាល ភេទប្រុស អាយុ ១៧ ឆ្នាំ ២. ឈ្មោះ សន សម្បត្តិ ភេទប្រុស អាយុ ១៦ ឆ្នាំ ៣.ឈ្មោះ ណេន សុវណ្ណា ភេទប្រុស អាយុ ១៥ ឆ្នាំ ៤.ឈ្មោះ ជឿន សុខជី ភេទប្រុស អាយុ ១៧ ឆ្នាំ ៥.ឈ្មោះ ផល សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ ៦.ឈ្មោះ សុន សុផាត អាយុ ១៧ ឆ្នាំ ៧.ឈ្មោះ មករា វិសាល អាយុ ១៦ ឆ្នាំ ៨.ឈ្មោះ សន ច័ន្ទរតនា អាយុ ១៧ ឆ្នាំ ៩. ឈ្មោះ ហ៊ន ម៉េងហ៊ា អាយុ ១៦ ឆ្នាំ ១០.ឈ្មោះ ស សំរិទ្ធ អាយុ ១៦ ឆ្នាំ ដែលកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ២១ និង ៣០ នាទី ក្រុមជនសង្ស័យមានឈ្មោះ សន សម្បត្តិ និងឈ្មោះ យ៉ាន់ វីសាល បានបបួលគ្នីគ្នាចំនួន ០៨ នាក់ខាងលើ ទៅចាំស្ទាក់ក្រុមជនរងគ្រោះ មានឈ្មោះ ចេង ជីនុ ភេទប្រុស អាយុ ១៧ ឆ្នាំ ឈ្មោះ ចាប រដ្ឋា ភេទប្រុស អាយុ ១៩ ឆ្នាំ ឈ្មោះ ឡាន់ ចាន់ពុទ្ធា ភេទប្រុស អាយុ ១៧ ឆ្នាំ និង ឈ្មោះ ភី សុខគីន ភេទប្រុស អាយុ ១៧ ឆ្នាំ ពេលក្រុមជនរងគ្រោះចេញពីកន្លែងប្រគុំតន្ត្រី មកដល់ចំណុចសា ធារណៈការ និងដឹកជញ្ជូន ស្ថិតនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានឈ្មោះ យ៉ាន់ វី សាល យកមួកសុវត្ថិភាព ពណ៌ស ពីឈ្មោះ សន សម្បត្តិ ដែលជាអ្នកឌុបគប់ទៅលើជនរងគ្រោះឈ្មោះ ចេង ជីនុ ប៉ុន្តែទៅត្រូវចំឈ្មោះ ភី សុខគីន ពេលនោះឈ្មោះ ចេង ជីនុ និងគ្នីគ្នាបានជិះគេចមកដល់ចំណុចគណ បក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ក៏ត្រូវបានក្រុមជនសង្ស័យឈ្មោះ សន សម្បត្តិ និងឈ្មោះ យ៉ាន់ វីសាល ឈប់ម៉ូតូហើយឈ្មោះ យ៉ាន់ វីសាល កាន់ខ្សែក្រវ៉ាត់ចាំស្ទាក់វាយក្រុម ជនរងគ្រោះម្តងទៀត ប៉ុន្តែក្រុមជនរងគ្រោះគេចផុត ចំណែកគ្នីគ្នាក្រុមជនសង្ស័យខាងទើបតែជិះមករកគ្នាតាម ក្រោយ។
លុះថ្ងៃទី២២ ខែឆ្នាំដដែល ក្រុមជនរងគ្រោះឈ្មោះ ចេង ជីន និងឈ្មោះ ភី សុខគីន បានទៅដាក់ ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងស្រាវជ្រាវ រហូរដល់ថ្ងៃទី២២ ខែឆ្នាំដដែល វេលាម៉ោង ១៥ និង ០០ នាទី ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ ចំនួន ១០ នាក់ យកមកសួរនាំ នៅអធិការដ្ឋាននគរបាល ក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។
ក្រោយពីបានទទួលសំណុំរឿង សាកសួរយកចម្លើយ និងពិនិត្យភស្តុតាងរួច តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន ១០ នាក់ខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៖ ៥៣៣ អ.យ/២៤ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លើ ១.ឈ្មោះ យ៉ាន់ វីសាល ភេទប្រុស អាយុ ១៧ ឆ្នាំ ២.ឈ្មោះ សន សម្បត្តិ ពីបទ៖ ហិង្សាដោយចេតនា (ស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ២១៨ ចំណុច ២ ចំណុច ៣ នៃក្រមព្រហ្មទណ្ឌ និងលើ ៣.ឈ្មោះ ណេន សុវណ្ណា ភេទប្រុស អាយុ ១៥ ឆ្នាំ ៤.ឈ្មោះ ធឿន សុខជី ភេទប្រុស អាយុ ១៧ ឆ្នាំ ៥.ឈ្មោះ ផល សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ ៦.ឈ្មោះ សុនសុផាត អាយុ ១៧ ឆ្នាំ ៧.ឈ្មោះ មករា វិសាល អាយុ ១៦ ឆ្នាំ ៨.ឈ្មោះ សន ច័ន្ទរតនា អាយុ ១៧ ឆ្នាំ ៩.ឈ្មោះ ហ៊ន ម៉េងហ៊ា អាយុ ១៦ ឆ្នាំ ១០.ឈ្មោះ ស សំរិទ្ធ អាយុ ១៦ ឆ្នាំ ពីបទ ៖ ហិង្សាដោយចេតនា (ស្ថានទម្ងន់ទោស) និងសម គំនិតក្នុងបទហិង្សាដោយចេតនា (ស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២១៨ ចំណុច ២ ចំណុច ៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖ តារា