ព័ត៌មានទាន់ហេតុការណ៍៖

តំណាងចិន៖ អាមេរិកបោះឆ្នោតវេតូតែឯកឯងចំពោះការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា បណ្តាលឱ្យក្រុមប្រឹក្សាសន្តិសុខធ្លាក់ក្នុងភាពជាប់គាំង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី ២៥ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំធ្វើសន្និសីទអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ។  ថ្លែងក្នុងសុន្ទរកថា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា នៅសបា្តហ៍មុន ដោយមកពីអាមេរិកបោះឆ្នោតវេតូតែឯកឯង  បានធ្វើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខដើម្បីជំរុញការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សាត្រូវបរាជ័យ ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា ការងាររបស់ក្រុមប្រឹក្សាសន្តិសុខត្រូវបានរារាំង ប្រការនេះមានន័យថា តំបន់ហ្កាហ្សានឹងរងការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ និងមានជនស៊ីវិលកាន់តែច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស ។ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខនឹងមិនបង្អាក់ដំណើររង់ចាំមើលសភាពការណ៍ទេ  ចាំបាច់ត្រូវធ្វើការងារជាបន្ទាន់ ដើម្បីធ្វើរាល់សកម្មភាពដ៏ចាំបាច់ក្នុងពេលឆាប់ៗ ។

   គេហទំព័រ «CCFR China state-controlled media » ភាគីចិនគូសបញ្ជាក់ថា ចាំបាច់ត្រូវជំរុញការឈប់បាញ់គ្នាជាយូរអង្វែងភ្លាមដោយគ្មានល័ក្ខខ័ណ្ឌ ។ ការឈប់បាញ់គ្នាជាបុរេល័ក្ខខ័ណ្ឌដើម្បីសង្គ្រោះជីវិត ហើយមិនត្រូវ ជំពាក់ជំពិនជាមួយបញ្ហាណាមួយនោះទេ ។ ការទទូចដាក់បុរេល័ក្ខខ័ណ្ឌសម្រាប់ការឈប់បាញ់គ្នា គឺមានន័យថា បណ្តែតបណ្តោយនិងញុះញង់ឱ្យបន្តសម្លាប់រង្គាលប្រជាជនស៊ីវិលស្លូតត្រង់និង “បើកភ្លើងខៀវ”ឱ្យបន្តធ្វើសង្គ្រាម ៕

ដោយ ៖ សិលា


ចែករំលែក៖