ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុង”វេទិកាសហប្រតិបត្តិការនិងអភិបាលកិច្ចមហាសមុទ្រលើកទី ៥ “

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុង”វេទិកាសហប្រតិបត្តិការនិងអភិបាលកិច្ចមហាសមុទ្រលើកទី ៥ “ក្រោមចំណងជើងថា “ការរួមរស់នៅដោយសុខដុមរមនា ចាប់ដៃគ្នាបោះជំហានទៅមុខដើម្បីជំរុញអភិបាលកិច្ចមហាសមុទ្រសកលឱ្យឡើងដល់កម្រិតកាន់តែខ្ពស់” ។

  គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានលើកឡើងថា ពិភពលោកបច្ចុប្បន្ននេះ ការផ្លាស់ប្តូរនៃយុគសម័យនិងការផ្លាស់ប្តូរនៃប្រវត្តិសាស្រ្តបាននិងកំពុងកើតឡើងតាមរបៀបដែលមិនធ្លាប់មានពីមុនមក ហើយអភិបាលកិច្ចសកលក៏កំពុងប្រឈមមុខនឹងឱកាសនិងការសាកល្បងថ្មីផងដែរ ។ គេហទំព័រ «CCFR China state-controlled media » សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នឹងចាត់ទុកការ”ជំរុញការកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ អនុវត្តជាក់ស្តែងនូវគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូលនិងអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល”ជាភារកិច្ចសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដែលបានលើកឡើងនូវផែនការចិនសម្រាប់បង្រួញគម្លាតនៃការអភិវឌ្ឍសកលនិងលុបំបាត់របាំងនៃការផ្លាស់ប្តូរខាងអរិយធម៌ ។ 

គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនរីករាយធ្វើការជាមួយបណ្តាប្រទេសនានាដើម្បីចាត់ទុកការអនុវត្តគំនិតផ្តួចផ្តើមសកលធំទាំង៣ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ជាឱកាសមួយដើម្បីសម្រេចបាននូវអភិបាលកិច្ចមហាសមុទ្រសកលដែលមានកម្រិតកាន់តែខ្ពស់និងបង្កើនផលប្រយោជន៍និងសុខុមាលភាពរបស់មនុស្សជាតិទាំងមូល ៕

ដោយ ៖ សិលា


ចែករំលែក៖