ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi រដ្ឋមន្ត្រីការរបរទេសចិនជួបពិភាក្សាការងារជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៦ ខែវិច្ឆិកា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការរបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រីនៅក្រុងប៉េកាំង។

 គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ក្នុងខែឧសភាឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅហុងគ្រីដោយជោគជ័យដែលជាព្រឹត្តិការណ៍ប្រកបដោយសារៈសំខាន់ជានិមិត្តសញ្ញា និងបានបង្ហាញពីការវិវឌ្ឍរីកចម្រើនតាមយុគសម័យនៃទំនាក់ទំនងរវាងចិននិងហុងគ្រី និងចំណងមិត្តភាពប្រពៃណី។ ស្ថាប័នសហភាពអឺរ៉ុបអាណត្តិថ្មីជិតនឹងដំណើរការ រំពឹងថាស្ថាប័នថ្មីអាចប្រកាន់ខ្ជាប់នូវភាពជាដៃគូរវាងចិននិងអឺរ៉ុប និងផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ចាត់ទុកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហភាពអឺរ៉ុបជាកាលានុវត្តភាព ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបឱ្យវិវឌ្ឍរីកចម្រើនដោយរឹងមាំ។

  គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Peter Szijjarto បានថ្លែងថា ភាគីហុងគ្រីបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងរវាងអឺរ៉ុបនិងចិនឱ្យអភិវឌ្ឍដោយរឹងមាំនិងវិជ្ជមាន ហើយមានឆន្ទៈធ្វើការជាមួយភាគីចិនសំដៅរួមគ្នាជំរុញសុខសន្តិភាពពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖