អន្តរជាតិ ៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ សំដៅ ចំពោះការលើក ឡើង ពី ខ្លឹម សារ ពាក់ព័ន្ធ នឹង ចិន ក្នុង សេចក្តី ថ្លែង ការណ៍ រួម នៃ កិច្ច ប្រជុំ រដ្ឋមន្ត្រី ការ បរទេ សរបស់ ប្រទេស G៧ លោកស្រី Mao Ning អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន បាន ថ្លែង ក្នុង សន្និសីទ សារព័ត៌មាន ជា ប្រចាំនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ថា រំពឹង ថា ប្រទេស G៧ ឈប់ប់ងប់ងុលនឹងល្បែងភូមិសាស្ត្រ នយោបាយ បោះបង់ចោលទស្សនផលបូកសូន្យ ក្នុង ន័យ រួម ចំណែក ជាក់ស្តែង មួយ ចំនួន ដើម្បី សាមគ្គីភាព និង កិច្ច សហប្រតិបតិ្តការ របស់ សហគមន៍អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បាន ថ្លែង ថា បំណាច់នឹង ប្រទេស G៧ បា ន លើ ក ឡើង ពីបំណង ស្វែង រកការ បង្កើត ទំនាក់ទំនង ប្រកប ដោយលក្ខណៈស្ថាបនានិង ស្ថិរភាពជា មួយ ចិន ដើម្បី ធ្វើ កិច្ច សហប្រតិបតិ្តការ ឆ្លើយ តប នឹង ការ សាកល្បង សកល នោះ គួរ តែ អនុវត្ត ស្មារតី គោរពគ្នា សមភាព និង ផ្តល់ ផល ប្រយោជន៍ ដល់ គ្នា ទៅវិញទៅមក ហើយ អនុវត្តការ លើក ឡើង ខាង លើនេះ តាម រយៈសកម្មភាព ជាក់ស្តែង តែ មិន មែន វាយ ប្រហារ និង មួល បង្កាច់ ប្រទេស ចិននោះទេ ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បាន ថ្លែងទៀត ថា ក្នុង នាម ជា ប្រទេស ធំដែល មាន ទំនួល ខុសត្រូវ ជា និច្ចកាល ប្រទេស ចិន តែងតែ ប្រកាន់ខ្ជាប់ សច្ចភាព យុត្តិធម៌ បើក ទូលាយ និង បរិយាបន្ន ដើម្បីផ្តល់ ផល ប្រយោជន៍ ដល់ ពិភពលោក តាម រយៈកា រអភិវឌ្ឍ របស់ ខ្លួន ។ សង្ឃឹម ថា ប្រទេស G៧ ឈប់ងប់ងុលនឹង ល្បែងភូមិសាស្ត្រ នយោបាយ បោះបង់ចោលទស្សនផលបូកសូន្យ ក្នុង ន័យ រួម ចំណែក ជាក់ស្តែង មួយ ចំនួន ដើម្បី សាមគ្គីភាព និង កិច្ច សហប្រតិបតិ្តការ របស់ សហគមន៍អន្តរជាតិ ៕
ដោយ ៖ សិលា