ព័ត៌មានទាន់ហេតុការណ៍៖

លោក Van Nistelrooy ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីដឹកនាំក្លិប Leicester

ចែករំលែក៖

លោក Ruud van Nistelrooy នឹងត្រូវតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិបចចកកំណាច Leicester City។

បុរសសញ្ជាតិហូឡង់វ័យ៤៨ឆ្នាំរូបនេះនឹងជំនួសកន្លែងលោក Steve Cooper ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីដឹកនាំបានត្រឹមតែ១៥៧ថ្ងៃបន្ទាប់ពីការចាញ់ Chelsea ២-១ នៅ Premier League កាលពីថ្ងៃសៅរ៍។

ការតែងតាំងលោក Van Nistelrooy កើតឡើង២សប្តាហ៍បន្ទាប់ពីគាត់បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកបណ្តោះអាសន្ននៅ Manchester United បន្ទាប់ពីការបណ្តេញចេញរបស់លោក Erik ten Hag។

គាត់បានមើលការខុសត្រូវឈ្នះ៣ប្រកួត និងស្មើ១ប្រកួតក្នុងអំឡុងពេលគាត់កាន់តំណែងនៅ United ប៉ុន្តែបានចាកចេញបន្ទាប់ពីត្រូវបានគេប្រាប់ថា គាត់នឹងមិនត្រូវបានផ្តល់តួនាទីជាបុគ្គលិកផ្នែកខាងក្រោយរបស់អ្នកចាត់ការថ្មីលោក Ruben Amorim ទេ។

ជ័យជម្នះ២លើកក្រោមការដឹកនាំរបស់លោក Van Nistelrooy គឺទល់នឹង Leicester ពោលគឺឈ្នះ ៥-២ ក្នុងពានរង្វាន់ League Cup វគ្គ១៦ក្រុមចុងក្រោយ និងជ័យជម្នះ ៣-០ នៅ Premier League កាលពីដើមខែនេះ។

អតីតខ្សែប្រយុទ្ធ Manchester United និងហូឡង់រូបនេះនឹងចូលរួមជាមួយ Leicester ជាមួយក្លិបលេខ១៦ក្នុង Premier League បន្ទាប់ពី១២ប្រកួត ហើយមានត្រឹមតែ១ពិន្ទុពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល។

លោក Cooper ត្រូវបានជួលនៅរដូវក្តៅនេះដើម្បីជំនួសលោក Enzo Maresca បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានចូលរួមជាមួយ Chelsea ប៉ុន្តែបានឈ្នះការប្រកួត Premier League ត្រឹមតែ២ប៉ុណ្ណោះ។

តួនាទីពេញម៉ោងពីមុនរបស់លោក Van Nistelrooy គ្រប់គ្រងក្រុមមួយរដូវកាលដែលទទួលបន្ទុកនៅក្លិប PSV ក្នុងឆ្នាំ២០២២-២០២៣ ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Dutch Cup មុនពេលចូលរួមជាមួយ United ជាជំនួយការគ្រូបង្វឹកក្នុងខែកក្កដា។

ការប្រកួតបន្ទាប់របស់ Leicester គឺនៅក្រៅដីនៅ Brentford នៅថ្ងៃសៅរ៍ក្នុង Premier League ហើយខណៈពេលដែលវាមិនច្បាស់ថា តើលោក Van Nistelrooy នឹងត្រូវចូលលេងនោះទេ ប៉ុន្តែការនៅជិតចុងសប្តាហ៍នេះមានន័យថា វាមិនទំនងដែលគាត់នឹងមកដឹកនាំក្រុមនោះទេ។ រីឯលោក Ben Dawson ជំនួបការអ្នកចាត់ការទូទៅរបស់ក្រុម Leicester ដែលជាផ្នែកមួយនៃបុគ្គលិករបស់លោក Cooper នៅតែត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំក្រុម៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖