ខេត្តបាត់ដំបង៖ ដេីម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកេីតមានឡេីងជាយថាហេតុ កម្លាំងសមត្ថកិច្ចចម្រុះនៅខេត្តបាត់ដំបង បានបន្តចុះបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្រ្តៃនិងមធ្យោបាយផ្សេងទៀតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកគាស់ក្រឡ។
ជាក់ស្ដែងស្របតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននរបាលស្រុក គាស់ក្រឡ ដែលមានលោកអនុសេនីយ៍ឯក ចាន់ ថានូ ជាអធិការនគរបាលស្រុក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងនគរបាលស្រុក រួមជាមួយកងប្រជាការពារផង ចុះបិទស្ទីកឃ័រចំណាំងផ្លាតលេីមធ្យោបាយទាំងនោះ រួមមានគោយន្តកន្រ្តៃ រទេះរឺម៉កសណ្តោងដែលគាត់ធ្វេីដំណេីរលេីដងផ្លូូវពិសេសនៅពេលយប់ងងឹត។
ជាមួយនឹងការចុះបិទស្ទីកឃ័រចំណាំងផ្លាតលេីមធ្យោបាយទាំងនេះ សមត្ថកិច្ចនគរបាលបានធ្វេីការណែនាំពន្យល់ដល់ម្ចាស់មធ្យោបាយ ដែលប្រេីប្រាស់ផ្លូវបានយល់ដឹងអំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ធ្វេីយ៉ាងណាកុំឱ្យកេីតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វេីដំណេីរលេីដងផ្លូវ ៕
ដោយ៖ តារា