ព័ត៌មានទាន់ហេតុការណ៍៖

តារាវ័យក្មេង Yamal កាន់តែលេចធ្លោកក្រោយឈ្នះពានរង្វាន់ Golden Boy ឆ្នាំ២០២៤

ចែករំលែក៖

ខ្សែបម្រើស្លាប Lamine Yamal របស់ក្លិបអ្នកមានបុណ្យ Barcelona និងជាកីឡាករជម្រើសជាតិអេស្ប៉ាញបានឈ្នះពានរង្វាន់ Golden Boy ប្រចាំឆ្នាំ២០២៤។

ពានរង្វាន់នេះត្រូវបានបង្កើតឡើងដោយកាសែតអ៊ីតាលី Tuttosport ត្រូវបានផ្តល់ទៅឱ្យកីឡាករល្អបំផុតផ្នែកបុរសអឺរ៉ុបក្រោមអាយុ២១ឆ្នាំ ដោយមានអ្នកសារព័ត៌មានបានបោះឆ្នោតដោយប្រើប្រព័ន្ធលំដាប់ពិន្ទុខ្ពស់។

Yamal វ័យត្រឹម១៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានបង្កើតតម្លៃខ្លួន និងក្លាយជាកីឡាករវ័យក្មេងបំបផុតដំបូងសម្រាប់ Barcelona កាលពីរដូវកាលមុន មុនពេលជួយឲ្យជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប (Euro 2024)។

ខ្សែបម្រើស្លាបរូបនេះរកបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៤គ្រាប់ទៀត ខណៈដែលគេជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អប្រចាំការប្រកួត។

កាលពីខែតុលា Yamal បានឈ្នះពានរង្វាន់ Kopa Trophy ដែលជារង្វាន់សមមូលដែលត្រូវបានប្រគល់ឱ្យក្នុងអំឡុងពិធីប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២៤។

Yamal ស៊ុតបញ្ចូលទីបាន៦គ្រាប់ និង assists ៨ដងក្នុង១៦ប្រកួតក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ 

ចំណែកកីឡាករវ័យក្មេងដែលធ្លាប់ឈ្នះពានរង្វាន់ខាងលើ គឺខ្សែបម្រើរបស់ Real Madrid និងអង់គ្លេស Jude កីឡាករ Bellingham បានឈ្នះពានរង្វាន់ Golden Boy កាលពីឆ្នាំ២០២៣៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖