ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត សម តារា ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សេចក្តីសង្កេតសន្និដ្ឋានរបស់គណ:កម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ សម្រាប់កម្ពុជា”

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សេចក្តីសង្កេតសន្និដ្ឋានរបស់គណ:កម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ សម្រាប់កម្ពុជា” រៀបចំដោយ គ.ស.ម.ក និងOHCHR ដែលមានគោលបំណង៖

១-លើកកម្ពស់ការយល់ដឹងក្នុងចំណោមអាជ្ញាធរ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតអំពីអនុសញ្ញាអន្តរជាតិ ស្តីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ និងវិធានការដែលកម្ពុជាបានធ្វើ និងគ្រោងនឹងធ្វើដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងអនុសញ្ញា។

២-ស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវ ចែករំលែកពីផែនការអនុវត្តអនុសាសន៍ដែលមានក្នុងសេចក្តីសង្កេតសន្និដ្ឋាន និងផ្តល់ឱកាសដើម្បីឱ្យមានកិច្ចពិភាក្សា។

៣-ប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាពីសេចក្តីសង្កេតសន្និដ្ឋាន និងការតាមដាន រួមទាំងយុទ្ធសាស្ត្រ និងតួនាទីដើម្បីតាមដានការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធនានា នៅសណ្ឋាគារ ហៃយ៉ាត់រីជីនស៊ីភ្នំពេញ ៕

 

ដោយ ៖ សិលា


ចែករំលែក៖