ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៨និងទី២៩ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះអនុវត្តតាមយោបល់ដឹកនាំលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោលដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនិងកម្លាំងនគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អអធិការបានសហការគ្នាស្រាវជ្រាវរហូតឃាត់ខ្លួនបានយុវជនចំនួន ៥ នាក់ក្នុងករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសនាំមកកាន់អធិការដ្ឋាននគរបាលស្រុក។
-*យុវជនទាំង០៥នាក់នោះគឺ៖
១-ឈ្មោះ រឿនពុទ្ធិសាក់ ភេទប្រុស អាយុ ១៩ឆ្នាំមានទីលំនៅភូមិត្រស់ ឃុំអូរតាគីស្រុកថ្មគោល។
២-ឈ្មោះ ស្រី សុផាន់ណា ហៅ ឃីមភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។
៣-ឈ្មោះ នីម រចនា ហៅ ភុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។
៤-ឈ្មោះ ម៉ៅ ស៊ីម៉េន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។
៥-ណាង ថានុ ភេទប្រុស មានទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ។
ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈតាងរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដានិច ពណ៌ខៀវលាយស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខពោធិ៍សាត់1I-6952
-កាំបិតខ្វែវផ្លែដែកដងឈើចំនួន០១។
គូបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចក្រុមទី០៣ ភូមិព្រៃដាច់ ឃុំអូរតាគីស្រុកថ្មគោលក្រុមយុវជនទាំងនេះបានធ្វើសកម្មភាពប្រើហិង្សានិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសទៅលើយុវជនផ្សេងទៀត តែដោយសារពួកគេរត់គេចខ្លួនទាន់ក៏បានធ្វើការកាប់បំផ្លាញម៉ូតូនិងផ្តាច់យកស្លាកលេខម៉ូតូបាត់ដំបង1AA-0553ជិះគេចខ្លួនបាត់។
នៅពេលសាកសួរនៅកន្លែងសមត្ថកិច្ច ពួកគេបានសារភាពថា ករណីនេះគឺជារឿងគំនុំដែលលពួកគេមានពីមុនមក។ ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនមកអនុវត្តទោសតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា