ភ្នំពេញ៖ កម្មករតម្លេីងឆាក២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈអង្គុយលេីរថយន្តដឹកសម្ភារៈតម្លេីងឆាកកំពុងធ្វេីដំណេីរក៏ប៉ះបោកជាមួយស្លាកប៉ាណូកាត់ទទឹងផ្លូវ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៣ ភូមិក្តុំរាំងដូនទ័យ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះចំនួន២នាក់ ទី១ ឈ្មោះ ភេ ផាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករតម្លើងឆាក មានទីលំនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ទី២ ឈ្មោះ ចិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ជន្លា ស្រុកស្អាង ខេត្តកណ្តាល រងរបួសបែកក្បាលធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តធន់ធំ ពណ៌សលាយខៀវ ពាក់ស្លាកលេខបាត់ដំបង 3A3831 ដឹកសម្ភារៈតម្លេីងឆាកព្រាបរថយន្ត ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងដោយមានកម្មករចំនួន៧នាក់អង្គុយខាងលេីសម្ភារៈលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានស្លាកប៉ាណូពាណិជ្ជកម្មមួយកាត់ទទឹកផ្លូវ កម្មករដែលអង្គុយពីលេីមិនចាប់អារម្មណ៍ក៏បោកក្បាលបណ្តាលឱ្យរងរបួស២នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាល បន្ទាប់មករថយន្តដឹកសម្ភារៈបន្តដំណេីររហូតដល់រង្វង់មូលគល់ស្ពានអាកាសផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះទេីបឈប់ត្រូវសមត្ថកិច្ចឃាត់សួរនាំ៕
ដោយ៖សុខាសែនជ័យ