ប្រទេសឡាវ ៖ អបអរសាទរ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយឈ្នះម៉ាឡេស៊ី ២ទល់០ ដោយគ្រាប់បាល់កីឡាការិនី ពឿន គន្ធា ពាក់លេខ១៩ និងឈិត សាភឿន ពាក់លេខ ១៥ ហើយត្រូវជួបទីម័រខាងកើតថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ ឈ្នះម៉ាឡេស៊ី ២ទល់០ គឺទាល់នៅពហុកីឡដ្ឋានប្រទេសឡាវ នាវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៤ ។
ដោយឡែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីម៉ាឡេសុី ឡើងទៅកាន់ “វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ” ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដោយលទ្ធផល ២ ទល់ ០ New Laos National Stadium ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា