ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍របួស​ធ្ងន់​ហេីយ​មាន​ជន​ឆ្លៀត​ឱកាស​លួច​យក​ម៉ូតូ​ជន​រងគ្រោះ​បាត់​ទៀត

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បេីក​បុក​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ហេីយ​រថយន្ត​បាន​បេីក​រត់​គេច​ខ្លួន​បាត់​ ជនរងគ្រោះ​រងរបួស​ធ្ងន់​ក៏​ស្រាប់​តែ​មាន​ជន​ឆ្លៀត​ឱកាស​លេីក​ម៉ូតូ​ជន​រងគ្រោះ​គេច​ខ្លួន​បាត់​ បង្កឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង២និង២០នាទី​ យប់រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៣​ខែ​ធ្នូ ​ឆ្នាំ​២០២៤​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សូគី​មិច​ ដែល​ស្ថិត​នៅ​ភូមិ​ ប្រប្រក់​ខាង​ជេីង​ សង្កាត់​កាកាប​ទី​១​ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា​ នៅមុន​ពេល​កេីត​ហេតុ​ គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​បីត​ពណ៌​ស​លាយ​ខៀវ​ អត់​ចាំ​ស្លាក​លេខ​ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​មធ្យម​ លុះ​បេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏​ស្រាប់​តែ​ឃេីញ​ជន​រងគ្រោះ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ នឹង​ពណ៌​ហេីយ​​បេីក​បុកម៉ូតូជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ឈាម​ហូរ​ស្រោច​ពេញ​ផ្លូវ​បាត់​មាត់​ បាត់​ក​ លុះ​បន្ទាប់​មក​ ក៏​ស្រាប់​តែ​ឃេីញ​បុរស​៣នាក់​ចេញ​ពី​ដីឡូតិ៍​ មក​មេីល​ជន​រងគ្រោះ​ ហេីយ​ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​បាន​លេីក​ម៉ូតូ​ជន​រងគ្រោះ​ហេីយជិះ​គេច​ខ្លួន​បាត់​ ហេីយ​ដំបូង​ឡើយ​ស្មាន​ថា​ ជន​សង្ស័យ​ខាងលើ​ជួយ​លេីក​ម៉ូតូ​ជន​រងគ្រោះ​ដាក់​អែប​ខាង​ តាម​ពិត​គឺ​លួច​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​ ។ ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ​ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ​ បន្ទាប់​ពី​ជន​ឆ្លៀត​ឱកាស​លួច​យក​ម៉ូតូ​ជន​រងគ្រោះ​គេច​ខ្លួន​បាត់​ ដោយ​មាន​រថយន្ត​សង្គ្រោះរបស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​បាន​ដឹក​ជន​រងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ កម្ពុជា-​ចិន​ព្រះ​កុសុមៈ​ ។ 

ក្រោយ​ពេល​កេីត​ហេតុ​ដោយ​មាន​កម្លាំងសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មកដល់​ ហេីយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នឹង​ដេីម្បី​ឆែក​កាមេរ៉ា​សុវត្ថិភាព​ជិត​កន្លែង​កើត​ហេតុ​ផង​ដែរ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖