ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូត្រូវរថយន្តមិនស្គាល់ម៉ាកបេីកបុកបណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរហេីយរថយន្តបានបេីករត់គេចខ្លួនបាត់ ជនរងគ្រោះរងរបួសធ្ងន់ក៏ស្រាប់តែមានជនឆ្លៀតឱកាសលេីកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សូគីមិច ដែលស្ថិតនៅភូមិ ប្រប្រក់ខាងជេីង សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាបីតពណ៌សលាយខៀវ អត់ចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនមធ្យម លុះបេីកមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែឃេីញជនរងគ្រោះត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក នឹងពណ៌ហេីយបេីកបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរឈាមហូរស្រោចពេញផ្លូវបាត់មាត់ បាត់ក លុះបន្ទាប់មក ក៏ស្រាប់តែឃេីញបុរស៣នាក់ចេញពីដីឡូតិ៍ មកមេីលជនរងគ្រោះ ហេីយក្នុងនោះមានជនសង្ស័យម្នាក់បានលេីកម៉ូតូជនរងគ្រោះហេីយជិះគេចខ្លួនបាត់ ហេីយដំបូងឡើយស្មានថា ជនសង្ស័យខាងលើជួយលេីកម៉ូតូជនរងគ្រោះដាក់អែបខាង តាមពិតគឺលួចយកម៉ូតូជិះគេចខ្លួនបាត់ ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ បន្ទាប់ពីជនឆ្លៀតឱកាសលួចយកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ដោយមានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងបានដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កម្ពុជា-ចិនព្រះកុសុមៈ ។
ក្រោយពេលកេីតហេតុដោយមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ ហេីយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ នឹងដេីម្បីឆែកកាមេរ៉ាសុវត្ថិភាពជិតកន្លែងកើតហេតុផងដែរ ៕
ដោយ៖សុខាសែនជ័យ