ព័ត៌មានទាន់ហេតុការណ៍៖

លោកXi Jinpingលើកឡើងក្នុងពិធីសំណេះសំណាលលើកទី៤ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ”ថា ត្រូវពង្រឹងជំនឿចិត្តខាងយុទ្ធសាស្ត្រ ហ៊ានរ៉ាប់រងការងារដោយទទួលខុសត្រូវ ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២ ខែធ្នូ ពេលអញ្ជើញចូលរួមពិធីសំណេះសំណាលលើកទី៤ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ”និងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងប៉េកាំង លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានលើកឡើងថា ក្រោមបរិយាកាសអន្តរជាតិដ៏ម៉ឺងម៉ាត់និងស្មុគ្រស្មាញនាពេលបច្ចុប្បន្ន គឺមានទាំងកាលានុវត្តភាពនិងបញ្ហាប្រឈមក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាព ប៉ុន្តែកាលានុវត្តភាពច្រើនជាងបញ្ហាប្រឈម។យើងត្រូវតែពង្រឹងជំនឿចិត្តខាងយុទ្ធសាស្ត្រ ហ៊ានរ៉ាប់រងការងារដោយ

ទទួលខុសត្រូវ និងត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។

គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបានលើកឡើងថា បន្ទាប់ពីលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”នៅឆ្នាំ២០១៣មក ក្រោមការដឹកនាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងតាមរយៈការខិតខំប្រឹងប្រែងរបស់ភាគីនានា ការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”បានរួមចំណែករបស់ប្រទេសចិនក្នុងការពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្តាប្រទេសពាក់ព័ន្ធ។បច្ចុប្បន្ន   ការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវតែប្រកាន់ខ្ជាប់ផែនការគោលនិងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចផែនការ ជម្នះហានិភ័យនិងបញ្ហាប្រឈមផ្សេងៗដោយអង់អាចក្លាហាន និងជំរុញដោយមិនងាករេនូវការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាព ដើម្បីរួមចំណែកកាន់តែច្រើនដល់ការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖