ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានចុះស្រាវជ្រាវអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីហិង្សាកាលពីល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ក្នុងប្រតិបត្តិការនោះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមោង នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០០៨ ត.ព្រ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ របស់លោក ឡេង វណ្ណារិទ្ធិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ធា រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយសារការកាត់អវយវៈ) ប្រព្រឹត្តនៅចំណុចក្រុមទី០៦ ភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ