ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចមីស៊ីលរុស្ស៊ីបាញ់ទម្លុះខែលមីស៊ីលការពារអាមេរិក

ចែករំលែក៖

អាវុធល្បឿនលឿនរបស់រុស្ស៊ីមិនត្រឹមតែអាចទម្លុះខែលមីស៊ីលការពាររបស់អាមេ រិកនាប៉ុណ្ណោះទេ តែអាចទម្លុះទាំងខែលការ ពាររបស់ទីក្រុងវ៉ាស៊ីនតោនទៀតផង។

កាលពីសប្តាហ៍កន្លងមកអគ្គនាយកក្រុម ហ៊ុនផលិតអាវុធរបស់រុស្ស៊ី KTRV លោក Boris Obnosov បានឲ្យដឹងថា រុស្ស៊ីនឹងមាន មីស៊ីលល្បឿនលឿនជាងសំឡេង (Mach 6-Mach-7) នៅឆ្នាំ២០២០។ អាវុធនេះធ្វើឲ្យខែលមីស៊ីលការពាររបស់អាមេរិក អសមត្ថភាពក្នុងការវាយស្ទាក់។

ការប្រកាសរបស់លោក Boris Obnosov ក្រោយពេលដែលអាមេរិកបានប្រកាសថា ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកនឹងមិនអាចរារាំងមីស៊ីលថ្មីរបស់រុស្ស៊ីបានឡើយ។កាំជ្រួចមីស៊ីលថ្មីរបស់រុស្ស៊ីនោះគឺ Brahmos II ដែលជាមីស៊ីលល្បឿនលឿនបំផុតនៅក្នុង លោកដោយមិនទាន់មានប្រទេសណាមួយ ផលិតមីស៊ីលបែបនេះបានទៅឡើយទេ។

ចំណែកអ្នកឯកទេសបានលើកឡើង ថា អាវុធទំនើបរបស់រុស្ស៊ីមិនទាន់អាចដាក់ឲ្យប្រើប្រាស់នៅមុនឆ្នាំ២០២០បានឡើយ មីស៊ីលរុស្ស៊ីមានល្បឿនដល់ទៅ Mach-7 គឺជាល្បឿនលឿនបំផុតដែលអាចចាក់ទម្លុះ ខែលការពារធម្មតារបស់អាមេរិកបាន។ ប៉ុន្តែពិបាកឆ្លងផុតខែលការពារពិសេសរបស់ អាមេរិកដែលមានល្បឿនលឿនជាងមីស៊ីល របស់រុស្ស៊ី៣ដង។ ពោលគឺអាចបាញ់កម្ទេច មីស៊ីលនោះបានគឺអាវុធឡាស៊ែរដែលអាមេ រិកបានបង្ហាញនាពេលកន្លងមកថ្មីៗនេះ។

ក្រសួងការពារជាតិអាមេរិកកំពុងតែ ផលិតអាវុធឡាស៊ែដ៏ទំនើបសម្រាប់បាញ់កម្ទេចកាំជ្រួចមីស៊ីលល្បឿនលឿនរបស់សត្រូវដែលអាចឆ្លងផុតខែលការពារមីស៊ីល របស់អាមេរិកបាន តែមិនអាចឆ្លងផុតពីអាវុធ ឡាស៊ែរនេះឡើយ។

យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលបំពាក់មីស៊ីលឡាស៊ែរដ៏ទំនើបនោះ ត្រូវបានអាមេរិកសាកល្បងដោយជោគ ជ័យ ហើយមានល្បឿនរហូតដល់ទៅ Mach -10 (ស្មើ៣.៤០០ម៉ែត្រក្នុងមួយវិនាទី)។ ក្នុងមួយនាទីអាវុធឡាស៊ែរបាញ់កម្ទេចគោល ដៅនៅចម្ងាយជាង២០០គីឡូម៉ែត្រ។ ការសម្រេចផលិតអាវុធឡាស៊ែរសម្រាប់កម្ទេច មីស៊ីលរបស់សត្រូវកើតឡើងក្រោយពេលដែលមហាអំណាចទី១អាមេរិកកំពុងតែរងការគំរាមកំហែងពីមីស៊ីលឆ្លងទ្វីបល្បឿនលឿនរបស់ចិននិងរុស្ស៊ីដែលអាចបាញ់ ទម្លុះរនាំងការពារអាមេរិកបាន។

បច្ចុប្បន្នអាមេរិកមានខែលមីស៊ីលការពារដល់ទៅ២ប្រភេទគឺទី១មីស៊ីលTHAAD និងទី២អាវុធឡាស៊ែរនេះឯង។ នៅពេល ដែលមីស៊ីល THAAD មិនអាចរារាំងមីស៊ីល សត្រូវហោះចូលទឹកដីអាមេរិកនោះនៅមាន អាវុធឡាស៊ែជាអ្នកកម្ទេច។ អាវុធឡាស៊ែរគឺមានល្បឿនលឿនបំផុតគ្មានអាវុធណាគេចផុតពីវាបាននោះឡើយ។

ការប្រកាសប្រើប្រាស់អាវុធឡាស៊ែរ របស់អាមេរិកកើតឡើងក្រោយពេលដែលចិននិងរុស្ស៊ីបានប្រកាសថា បានត្រៀម លក្ខណរួចរាល់សម្រាប់ធ្វើសង្គ្រាមបរមាណូ ហើយការធ្វើសង្គ្រាមនោះគ្មានប្រទេសណា ក្រៅពីអាមេរិកនោះឡើយ។ ទាំងនោះហើយ ទើបអាមេរិកបង្ហាញអាវុធឡាស៊ែរដែលជាសារគំរាមដល់ប្រទេសចង់ធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ ពេលនេះមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់សត្រូវមិន អាចហោះចូលទឹកដីអាមេរិកបានដោយ ងាយនោះទេ ចំណែកសព្វាវុធអាមេរិកវិញគឺទៅដល់គ្រប់ទីកន្លែង៕ ម៉ែវ សាធី

 

srd (2)


ចែករំលែក៖