ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលសហកាគ្នារបង្ក្រាបបនល្បែង២កន្លែងក្នុងស្រុកភ្នំស្រួចឃាត់អ្នកញៀនល្បែង១០នាក់ ខណៈនៅច្រើនកន្លែងទៀតកំពុងលេង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយនគរបាលស្រុកភ្នំស្រួច ធ្វើការបង្ក្រាបទីតាំងបនល្បែងខុសច្បាប់ចំនួនពីរកន្លែងក្បែរសាលារៀននិងតារាងបាល់ទះឃាត់មនុស្សប្រុស-ស្រីជាអ្នកញៀនល្បែងចំនួន១០នាក់ ខណៈដែលបនល្បែងច្រើនកន្លែងទៀតកំពុងតែដំណើរការ។

ការឃាត់អ្នកញៀនល្បែងស៊ីសងឆ្នោតឡូតូ និងមាន់ជល់អនឡាញ បានកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នៅក្នុងភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបទីតាំងបនល្បែងចំនួនពីរទីតាំងខាងលើ គឺកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានសហការជាមួយកម្លាំងនគរបាលស្រុកភ្នំស្រួចចុះបង្ក្រាប ករណីល្បែងស៊ី សង ខុសច្បាប់ (ជល់មាន់អនឡាញ និងល្បែងឆ្នោតឡូតូ ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន០២ ទីតាំងជិតគ្នា៖ដែលទីតាំងទី​១​ នៅជាប់សាលារៀន ឃាត់មនុស្សបានទី០១-ឈ្មោះ ស្រី សុផាត ភេទប្រុស អាយុ ៦០ឆ្នាំកសិករ ទីលំនៅ ភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ម្ចាស់ផ្ទះ) ទី០២-ឈ្មោះ ស៊ីថុន សុជាតា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកស៊ីសងល្បែងជល់មាន់ រស់ភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាមេស៊ីសង ល្បែងជល់មាន់)

ទី០៣-ឈ្មោះ ណាំ ភីវ័ន្ត ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ( អ្នកលេង) ទី០៤-ឈ្មោះ តាត យ៉ា ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរ ទាហ៊ាន រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (អ្នកលេង) និងទី០៥-ឈ្មោះ ទី រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ដឹកសេះ រស់នៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (អ្នកលេង)។ ទីតាំងទី​ ២ នៅក្នុងតារាងបាល់ទះ ឃាត់ទី០១.ឈ្មោះ ផូ ផលលាភ  ភេទស្រី អាយុ ៣៩ មុខរបរ បុគ្គលិកល្បែងជល់មាន់អនឡាញ រស់នៅភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាមេស៊ីសងល្បែងជន់មាន់អនឡាញ ) ទី០២.ឈ្មោះ ជួប វិឆ័យ ភេទប្រុស អាយុ៤០ មុខរបរ ទាហ៊ាន រស់នៅភូមិ ស្រែខ្លុង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (អ្នកលេង) ទី០៣.ឈ្មោះ ហ៊ឹម ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ទឹក រស់នៅភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (កូនម្ចាស់ដី) ទី០៤. ឈ្មោះ អៀង សុខចំណាង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ទាហ៊ាន រស់នៅភូមិត្រពាំងស្ដុកគ្រួ  ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (អ្នកលេង) និងទី០៥.ឈ្មោះ ប៉ាង វ៉ាន់ថា ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិផ្សាតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (អ្នកលេង)។

មន្ត្រីនគរបាលស្រុកដដែលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមញៀនល្បែងខាងលើទាំង១០នាក់នោះដកហូតសម្ភារសរុប រួម : ទូរស័ព្ទ ០៧ គ្រឿង ម៉ូតូ១៧ គ្រឿង កំព្យូរទ័រ ០២ គ្រឿង ដុំវាយហ្វាយ ០១ គ្រឿង តុដែក ១ កៅអីជ័រ១០ ទូរទស្សន៍​ ០១​ គ្រឿង​ លុយមួយចំនួន​ផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងទីតាំងបង្ក្រាបបនល្បែងស៊ីសងខាងលើនេះនិយាយថា បើសមត្ថកិច្ចស្រុក និងខេត្តមានឆន្ទៈបង្ក្រាបបនល្បែងស៊ីសងមែននោះ នៅមានច្រើនកន្លែងទៀតណាស់ នៅក្នុងឃុំមហាសាំង ឃុំគិរីវ័ន្ត ផ្សារត្រពាំងក្រឡឹងនិង ឃុំត្រែងត្រយឹង ជាពិសេសនៅក្នុងផ្សារត្រែងត្រយឹង សំបូរល្បែងស៊ីសង មានល្បែងកន្ទុយលេខថែមទៀតផងដែលលួចលាក់លេងជាយូរឆ្នាំណាស់មកហើយ៕

ដោយ៖ សូរិយា


ចែករំលែក៖