ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ថ្លែងអំពីគួរយល់ដឹងពីប្រទេសចិនយ៉ាងដូចម្ដេច

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២ដល់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤ សន្និសីទអន្តរជាតិឆ្នាំ២០២៤ស្តីពីយល់ដឹងអំពីប្រទេសចិនបានរៀបចំឡើងនៅទីក្រុងក្វាងចូវប្រទេសចិន។សន្និសីទអន្តរជាតិស្តីពីយល់ដឹងអំពីប្រទេសចិនដែលរៀបចំចាប់តាំងពីឆ្នាំ២០១៣មក បានក្លាយទៅជាវេទិកាមួយដែលមានឥទ្ធពលបំផុតសម្រាប់ពិភពលោកយល់ដឹងអំពីយុទ្ធសាស្ត្រអភិវឌ្ឍរបស់ប្រទេសចិន ប្រធានបទឆ្នាំនេះគឺ»បន្តការកែទម្រង់ដល់ទីបញ្ចប់—-ទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍពិភពលោក»។

គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេល១១ឆ្នាំកន្លងមក លោកប្រធានរដ្ឋចិនXi Jinpingយកចិត្តទុកដាក់ខ្ពស់ចំពោះសន្និសីទអន្តរជាតិស្តីពីការយល់ដឹងអំពីប្រទេសចិនដោយបានផ្ញើសារលិខិតអបអរសាទរ ថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូឬក៏ជួបសន្ទនាជាមួយតំណាងបរទេស ដើម្បីអធិប្បាយអំពីមាគ៌ាប្រទេសចិននិងទស្សនប្រទេសចិន។ក្នុងអត្ថបទនេះនឹងដកស្រង់ពាក្យពេចន៍មួយចំនួនរបស់លោក ដើម្បីយល់ដឹងពីប្រទេសចិន៖

គេហទំព័រ «CCFR China state-controlled media » យល់ដឹងអំពីប្រទេសចិន ជាគន្លឹះគឺត្រូវយល់ដឹងអំពីទំនើបកម្មតាមបែបផែនចិន។ប្រទេសចិននាពេលបច្ចុប្បន្នកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសដ៏ខ្លាំងក្លានិងស្តារឡើងវិញនូវបុព្វហេតុដ៏មហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បី ជំរុញកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ វាសនានិងអនាគតរបស់ប្រទេសចិនតភ្ជាប់ជាមួយវាសនានិងអនាគតរបស់មនុស្សជាតិយ៉ាងជិតស្និទ្ធ។

គេហទំព័រ «CCFR China state-controlled media » ខ្ញុំធ្លាប់និយាយថា«ការយល់ដឹងអំពីប្រទេសចិននាពេលបច្ចុប្បន្ន គឺគួរយល់ដឹងអំពីបក្សកុម្មុយនីស្តចិន»។ឆ្នាំ២០២១គឺខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ ក្នុងរយៈពេល១០០ឆ្នាំកន្លងមក បក្សកុម្មុយនីស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនចិនខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយបានកែប្រែអនាគតនិងជោគវាសនារបស់ប្រជាជនចិនចេញពីឫសគល់ ហើយក៏ជះឥទ្ធពលដល់ដំណើរការប្រវត្តិសាស្រ្តពិភពលោកផងដែរ។

គេហទំព័រ «CCFR China state-controlled media » សេដ្ឋកិច្ចចិនគឺអ្នកទទួលផលប្រយោជន៍ពីសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយក៏ជាអ្នករួមចំណែក ផងដែរ។ ប្រទេសចិននឹងបន្តដើលើមាគ៌ាអភិវឌ្ឍដោយសន្តិភាពយ៉ាងម៉ឺងម៉ាត់មិនងាករេ ណ ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្ររួមគ្នា ឈ្នះ-ឈ្នះនិងបើកចំហ បន្តបន្ថែមកម្លាំងចលករទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកមានលក្ខណៈបើកចំហ រួមជាមួយប្រជានជននៃគ្រប់ប្រទេស ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍប្រកបដោយបើកចំហ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះ ក៏ដូចជាធ្វើឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចផ្តល់ជាប្រយោជន៍កាន់តែច្រើនដល់ប្រជាជនគ្រប់ប្រទេសលើពិភពលោក។

ប្រទេសចិននឹងបន្តកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងបើកចំហកាន់តែទូលំទូលាយដោយគ្រប់ជ្រុងជ្រោយ បន្តប្រកាន់ខ្ជាប់នូវទស្សនអភិវឌ្ឍថ្មី ជំរុញកំណែទម្រង់ដល់រចនាសម្ព័ន្ធនៃការផ្គត់ផ្គង់និងតម្រូវការឱ្យកាន់តែស៊ីជម្រៅ សម្របសម្រួលនិងជំរុញនូវការងារកើនឡើងដោយស្ថិរភាព ជំរុញកំណែទម្រង់ កែសម្រួលរចនាសម្ព័ន្ធ ផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងបង្កាហានិភ័យ ជំរុញសេដ្ឋកិច្ចចិនអភិវឌ្ឍដោយគុណភាពខ្ពស់ ដើម្បីផ្តល់ឱកាសសហការកាន់តែច្រើនដល់ពិភពលោក។

ការសម្រចបាននូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ គឺជាក្តីសុបិនរបស់ប្រជាជនចិន ការពិតជាក់ស្តែងបានបញ្ជាក់ថា មាគ៌ាសង្គមនិយមមានលក្ខណៈពិសេសចិនដែលយើងប្រកាន់ខ្ជាប់គឺត្រឹមត្រូវ។ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍដោយសន្តិភាព ប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិប្រភេទថ្មីប្រកបដោយការគោរពគ្នាទៅវិញទៅមក និងទទួលបានផលប្រយោជន៍ឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់រួមជាមួយបណ្តាប្រទេសនានា បង្កើតសហគមន៍ជោគវាសនារួមប្រកបដោយភាពចុះសម្រុងគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖