ខេត្តកំពត៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។
សូមជម្រាបជូនថា ការបណ្ដាញចេញជនជាតិវៀតណាមខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ តាមអនុសាសន៍លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមទាំងនោះ។
គួរបញ្ជាក់ថា ជនជាតិវៀតណាមទាំង១០នាក់នោះ ដោយកម្លាំងសមត្ថកិច្ចជំនាញ បានទទួលពីស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុចំនួន ៥នាក់ (ស្រី១នាក់) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ២នាក់ (ស្រី១នាក់) និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៣នាក់ (ស្រី១នាក់)៕
ដោយ៖ តារា