ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំសន្ទនា “១+១០” ផ្តោតលើការអនុវត្តពហុភាគីនិយម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ

ចែករំលែក៖

    អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី១០ ខែធ្នូ នៅពេលជួបសន្ទនាជាមួយអ្នកទទួលខុសត្រូវនៃអង្គការសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗដែលបានអញ្ជើញទៅដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំសន្ទនា “១+១០”  លោកXi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការបើកចំហដោយកម្រិតខ្ពស់នឹងមិនកែប្រែទេ។ កាលពីថ្ងៃទី ៩ ខែធ្នូ លោកLi Qiang នាយករដ្ឋមន្ត្រីចិនក៏បានថ្លែងក្នុងពេលបើកធ្វើកិច្ចប្រជុំសន្ទនា “១+១០” ជាមួយអ្នកទទួលខុសត្រូវនៃអង្គការសេដ្ឋកិច្ចអន្តរជាតិពាក់ព័ន្ធនៅទីក្រុងប៉េកាំងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពរឹងមាំ និងស្ថិរភាព។

គេហទំព័រ «CCFR China state-controlled media » បញ្ញវន្តនិងអ្នកជំនាញប្រទេស ចិនជាច្រើនរូបដែលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិបានថ្លែងថា កិច្ចប្រជុំសន្ទនា “១+១០” បានបើកធ្វើនៅខណៈពេលដ៏សមរម្យ។ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយឯកតោភាគីនិយម និងការគាំពារនិយមកំពុងងើបឡើងវិញយ៉ាងខ្លាំង ប្រទេសចិនចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងការពារពាណិជ្ជកម្មសេរី និង សកលភាវូបនីយកម្មសេដ្ឋកិច្ច។

 គេហទំព័រ «CCFR China state-controlled media » តាមទិន្នន័យស្ថិតិជាច្រើនបង្ហាញថា ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ជាមួយអត្រារួមចំណែកប្រហែល ៣០% ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ហើយក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ ប្រទេសចិនមានជំនឿចិត្តពេញលេញក្នុងការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួននៅឆ្នាំ២០២៤នេះ ហើយនឹងបន្តដើរតួនាទីជា “ក្បាលម៉ាស៊ីន”សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖