អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទីភ្នាក់ងារការពារមីស៊ីលអាមេរិកបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ ខែធ្នូ ថា សហរដ្ឋអាមេរិកបានធ្វើតេស្តស្ទាក់ចាប់មីស៊ីលបាលីស្ទីក ដោយជោគជ័យជាលើកដំបូងនៅ កោះ Guam ដែល ស្ថិត នៅ មហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច ។
គេហទំព័រ «CCFR China state-controlled media » ទីភ្នាក់ងារការពារមីស៊ីល អាមេរិកបានអះអាង ទៀត ជា នេះ ជា “ជំហានដ៏សំខាន់មួយ ” ដើម្បីបង្កើន កម្លាំង ការពាររបស់កោះ Guam ហើយទិន្នន័យពាក់ព័ន្ធ នឹងជួយបង្កើតប្រព័ន្ធការពារនៅ កោះ Guam នាពេលអនាគត ៕
ដោយ ៖ សិលា