ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖កំណើនយ៉ាងខ្លាំងក្លានៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាឱកាសថ្មីសម្រាប់ការអភិវឌ្ឍសកល

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ១០ ខែធ្នូ “តារាងពិន្ទុ” ថ្មីបំផុត នៃពាណិជ្ជកម្មជាមួយ បរទេស របស់ ប្រទេសចិន ត្រូវ បាន ប្រកាស ។ តាមទិន្នន័យ បង្ហាញឱ្យឃើញថា ក្នុងរយៈពេល ១១ ខែដើម ឆ្នាំនេះ ទំហំ នាំ ចេ ញ នាំចូល ទំនិញ សរុប របស់ប្រទេសចិន មាន ចំនួន ៣៩,៧៩ ទ្រីលានយាន់ប្រាក់ចិន ដែល កើ នឡើង ៤,៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុង នោះ ការ នាំចេញ បានកើនឡើង ៦,៧ភាគរយ ការនាំចូលបានកើនឡើង ២,៤ ភាគរយ ដែល សម្រេច បាន នូវ កំណើន ប្រកបដោយ ភាពនឹងនរ ជា ទូទៅ ។

    គេហទំព័រ «CCFR China state-controlled media » បើមើលពី ក្របខ័ណ្ឌទូទាំងពិភពលោក អាចឃើញថា សមិទ្ធផលគួរឱ្យកត់សម្គាល់ ដែល ពាណិជ្ជកម្ម ជាមួយបរទេស របស់ ប្រទេសចិន ទទួល បាននោះ គឺ បាន មក ដោយ មិន ងាយ ទេ។ បច្ចុប្បន្ននេះ ការប៉ះទង្គិច ផ្នែក ភូមិសាស្ត្រ នយោបាយ បានកើតឡើង ឥត ឈប់ ឈរ ហើយ ការ ការ ពារ ផ្នែក ពាណិជ្ជកម្ម នៅទូទាំង ពិភពលោក មានភាពកាន់តែខ្លាំងឡើងៗ ។

គេហទំព័រ «CCFR China state-controlled media » ក្នុងនាម ជា ការឆ្លុះបញ្ចាំងមួយ នៃ សេដ្ឋកិច្ចរបស់ ចិន ភាពធន់ និង សមិទ្ធផលគួរឱ្យកត់ សម្គាល់ នៃ ពាណិជ្ជកម្ម ជា មួយ បរទេស របស់ប្រទេសចិន បាន បញ្ជាក់ថា “ប្រទេសចិន មាន ជំនឿ ចិត្ត យ៉ាង ពេ ញ លេញ ក្នុងការ សម្រេចបាន នូវ គោលដៅកំណើនសេដ្ឋកិច្ច នៅឆ្នាំនេះ និង បន្ត ដើរ តួនាទី ជាក្បាលម៉ាស៊ីន ដ៏ធំបំផុត សម្រាប់ ជំរុញ កំណើនសេដ្ឋកិច្ចពិភពលោក” ។

     គេហទំព័រ «CCFR China state-controlled media » បើ មើលពី ទិន្នន័យជាក់ស្តែង អាចឃើញថា ក្នុងរយៈពេល ១១ ខែដើម ឆ្នាំនេះ ការ នាំចេញ ផលិតផល គ្រឿងយន្ត និង អេឡិចត្រូនិក ដែល មានបច្ចេកទេស និង តម្លៃបន្ថែម ខ្ពស់ របស់ ចិន មាន ចំនួន ១៣,៧ ទ្រីលានយាន់ប្រាក់ចិន ដែល ត្រូវជា ជិត ៦០ ភាគរយ នៃ ការនាំចេញ ។ អ្នក ជំនាញ បាន លើកឡើង ថា ស្រប ពេល ដែលប្រទេសចិន ពន្លឿន ការអភិវឌ្ឍ កម្លាំងផលិតកម្ម គុណភាពថ្មី “ផលិតផលថ្មីទាំងបី”របស់ប្រទេសចិន ដូច ជា រថយន្ត ដើរដោយ ថាមពលថ្មី ថ្មលីចូម និង ផលិតផល ប្រព័ន្ធ PV ជាដើម បាន ជំរុញ កំណើន ពាណិជ្ជកម្ម ជាមួយ បរទេស ឥតឈប់ឈរ ហើយ ផលិតផល សំខាន់ៗ ជាប្រពៃណី ដូច ជា កុងតឺន័រ និង នាវា ជាដើម ក៏ បាន បញ្ចេ ញកម្លាំងរស់រវើកថ្មី ផង ដែរ ដែល ធ្វើ ឱ្យ “ការ ផលិត ដោយ តម្រិះប្រាជ្ញាចិន” ទទួលប្រជាប្រិយ ភាព យ៉ាង ខ្លាំង ។

    គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន មិនត្រឹមតែ បាន បញ្ជូន នូវ ផលិតផល ដែលមានគុណភាព ខ្ពស់ និង តម្លៃ ថោក សមរម្យដល់ ពិភពលោក ប៉ុណ្ណោះ ទេ ថែមទាំង ក៏ បាន ចែករំលែក ទីផ្សារធំនិងឱកាសថ្មី របស់ខ្លួន ជាមួយ ពិភពលោក តាម រយៈ ការពង្រីកការនាំចេញ ផង ដែរ ។ ១១ ខែដើមឆ្នាំនេះ បរិមាណ នាំចូល ផលិតផល ថាមពល និង ផលិតផលរ៉ែ របស់ប្រទេសចិន បានកើនឡើង ៦,៣ ភាគរយ និង ៤,៣ ភាគរយ ដោយ ឡែក ពីគ្នា ឯ ការនាំចូល ផលិតផល គ្រឿងយន្ត និង អេឡិចត្រូនិក មានចំនួន ៦,៣៥ ទ្រីលាន យាន់ប្រាក់ចិន ដែល កើនឡើង ៧,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ ២០២៣ ។

     គេហទំព័រ «CCFR China state-controlled media » លើសពី នេះ ទៅទៀត រដ្ឋាភិបាលចិន បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជា មួយ បណ្តាភាគីនានា ក្នុងន័យ ត្រួសត្រាយ ទីផ្សារ នៃ ប្រទេស ដែល រួមគ្នា កសាង “ខ្សែក្រវាត់ និង ផ្លូវ” ជាដើម ក៏ដូចជា នាំចូល ផលិតផល ប្រកបដោយ គុណភាពខ្ពស់ ។ ក្នុង១១ ខែដើម ឆ្នាំ នេះ ការនាំចេញនាំចូលសរុប របស់ចិន ជាមួយ ប្រទេស ដែល រួមគ្នា កសាង “ខ្សែក្រវាត់ និង ផ្លូវ” មានចំនួន ១៨,៧៤ ទ្រីលាន យាន់ប្រាក់ចិន ដែល កើនឡើង ៦ ភាគរយ ក្នុងនោះ ការ នាំ ចូល មានចំនួន ៨,២២ ទ្រីលាន យាន់ប្រាក់ចិន បាន កើនឡើង ៣,៤ ភាគរយ ។

     តើ សមិទ្ធផលគួរឱ្យកត់សម្គាល់ បែបនេះគឺ ទទួលបានមកពីណា ? បើមើលពី លក្ខខណ្ឌ ខាង ក្រៅ អាចឃើញថា បច្ចុប្បន្ននេះ ពាណិជ្ជកម្មទំនិញពិភពលោក បានរក្សានិន្នាការ ងើប ឡើង វិញ ដែល បានមានអំណោយផលដល់ ការ ងើបឡើងវិញ នៃ តម្រូវការ ។ អ្វី ដែល កាន់ តែ សំខាន់ជាងនេះទៅទៀត គឺ បើមើល ពី ក្នុងស្រុកអាចឃើញថា អាស្រ័យ ដោយ កត្តា វិជ្ជមាន ជា ច្រើន ដូច ជា សេដ្ឋកិច្ច ចិន មាន សភាពការណ៍ល្អប្រសើរជាទូទៅ មានទីផ្សារធំទូលាយ មាន ភាព ធន់ និង សក្ដានុពល ខ្លាំង បូករួមទាំង ការដើរតួនាទីជាបន្តបន្ទាប់ នៃ គោលនយោបាយ និង វិធានការ មួយចំនួន របស់ រដ្ឋាភិបាល ចិន នា ពេល ថ្មីៗ កន្លងទៅនេះ ក៏ដូចជា មុខរបរថ្មី និង រូបមន្ត ថ្មី សម្រាប់ ជំរុញ កំណើនពាណិជ្ជកម្ម ជាមួយ បរទេស បាន និង កំពុង លេចចេញជាបន្ត បន្ទាប់ ។

គេហទំព័រ «CCFR China state-controlled media » ពាណិជ្ជកម្មជាមួយបរទេស ត្រូវបាន ចាត់ទុកថា ជា “កញ្ចក់” សម្រាប់ ឆ្លុះបញ្ចាំងពី ការ អភិវឌ្ឍ សេដ្ឋកិច្ច របស់ប្រទេសមួយ ។ កំណើនដ៏នឹងនរ នៃ ពាណិជ្ជកម្មជាមួយ បរទេស របស់ ចិន បាន ឆ្លុះបញ្ចាំង ពី ភាពធន់ និង ភាពរស់រវើក នៃ សេដ្ឋកិច្ចចិន ហើយ ក៏ បាន នាំមក នូវ ផល ប្រយោជន៍ និង ភាពប្រាកដប្រជា កាន់តែច្រើន ដល់ ពិភពលោកផងដែរ ។ ក្នុងនាមជា អង្គភាព សេដ្ឋកិច្ច ធំទីពីរ និង ជា ប្រទេស ធំទីមួយ ខាង ពាណិជ្ជកម្មទំនិញ លើ ទូទាំង ពិភពលោក ប្រទេស ចិន បាន គាំពារ យ៉ាងខ្លាំងក្លា នូវ ស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ ផ្គត់ ផ្គង់ សកល ដែល បាន ជំរុញ ឱ្យ ពាណិជ្ជកម្មសកល ទទួលការអភិវឌ្ឍប្រកបដោយ និរន្តរ ភាព និងភា ព ល្អបរិសុទ្ធ ។ ពេល ថ្មីៗនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន JP Morgan Chase ជាដើម បាននាំគ្នាបង្ហាញពី ការមានសុទិដ្ឋិនិយម ចំពោះ អនាគត នៃ សេដ្ឋកិច្ច របស់ ចិន ដោយអះអាងថា រីករាយ បន្ត ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅ ទីផ្សា រ ចិន ។ ព្រមពេលជាមួយគ្នានេះ ដោយយោងទៅលើវិធានការវិជ្ជមានមួយចំនួន ដែលប្រទេសចិន បាន ដាក់ ចេញ នា ពេលថ្មីៗកន្លងទៅនេះ ស្ថាប័នជាច្រើន បាន ដំឡើង ការប៉ាន់ប្រមាណ ចំពោះ កំណើនសេដ្ឋកិច្ច របស់ប្រទេសចិន នៅឆ្នាំ ២០២៤ ។

     គេហទំព័រ «CCFR China state-controlled media » ការពិត ជាក់ស្តែង បានបញ្ជាក់ថា ការអភិវឌ្ឍ របស់ប្រទេសចិន គឺ មានភាពបើកទូលាយ និង បរិយាបន្ន ហើយ ប្រទេសចិន បាន និង កំពុង ជំរុញ ការ កសាងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក បែប បើក ចំហ ជា បន្ត បន្ទាប់ ។ នៅពេលអនាគត ប្រទេសចិននឹង បន្ត ពង្រីក ការបើកទូលាយ ចំពោះ អន្តរជាតិ ជាបន្តបន្ទាប់ តភ្ជាប់ នឹង ក្រឹត្យក្រម ខាងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម អន្តរជាតិ ដែល មាន ស្តង់ ដារ ខ្ពស់ ដោយម្ចាស់ការ និង បង្កបង្កើតបរិយាកាសប្រកបអាជីវកម្ម ដ៏ល្អប្រសើរ ដើម្បី ផ្តល់ ឱកាសថ្មីៗ កាន់តែច្រើន សម្រាប់ ការអភិវឌ្ឍ របស់ បណ្តា ប្រទេសនានា លើ ពិភព លោ ក ក៏ ដូច ជា ចែករំលែក ភាគលាភ នៃ ការអភិវឌ្ឍ កាន់តែច្រើន ៕

ដោយ ៖ សិលា


ចែករំលែក៖