ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកកិច្ច ប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤ និងទិស ដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសអញ្ជេីញជាអធិបតី លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការចូលរួមពិធីនាថ្ងៃនេះ ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារវិស័យព្រៃឈេីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ លលេីសពីនេះលោករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលព្រៃឈេីត្រូវពង្រឹងការងារឱ្យកាន់តែប្រសេីរថែមទៀត មានភាពច្បាស់លាស់ ធ្វេីការតាមរយៈខ្សែបណ្តោយសហការជាមួយអជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត អនុវត្តការងារឱ្យមានភាពសកម្ម និងចំគោលដៅ។
នៅចំពោះមុខអង្គពិធីលោករដ្ឋមន្រ្តី ផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលេីប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ ដោយគិតគូរពិនិត្យរួមគ្នាអំពីផែន ការថវិកា ផែនការសមិទ្ធកម្ម និងសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុកដែលជាពិសោធន៍ពីឆ្នាំចាស់ សម្រាប់ឆ្នាំថ្មីខាងមុខនេះប្រកប ដោយប្រសិទ្ធភាព និងមានមូលដ្ឋានច្បាស់លាស់។
ឆឆ្លៀតក្នុងឱកាសនេះដែរលោករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រេី មានបាន និងមានរហូត ដែលរដ្ឋបាលព្រៃឈេីត្រូវស្វែងយល់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងគិតគូរស្របតាមគោលនយោបាយ មានតម្លៃបន្ថែមខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាននិរន្តរភាពសម្រាប់វិស័យព្រៃឈេី និងសត្វព្រៃ។
ពពាក់ព័ន្ធនឹងការអនុវត្តការងារលោករដ្ឋមន្រ្តី បានលេីកទឹកចិត្តដល់អង្គប្រជុំបន្តជំរុញការងារសហគមន៍ព្រៃឈេីទំនេីប ដែលមានលក្ខខណ្ឌជាក់លាក់ មានភាពម្ចាស់ការពិតប្រាកដ និងមានចំនូលពីផលព្រៃឈេី និងកសិ-រុក្ខ កម្ម ការផ្សាភ្ជាប់ការអភិរក្សនិងការអភិវឌ្ឍនូវធនធានព្រៃឈេីនិងសត្វព្រៃ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈេី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕
ដោយ៖ សូរិយា