ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​toyota prus បេីក​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ត្រូវ​រថយន្ត​ford raptorsបុក រងការ​ខូចខាត​ ​ឈ្លោះ​ប្រកែក​គ្នា​ផ្អេីល​ពេញ​ផ្លូវ​

ចែករំលែក៖

ភ្នំពេញ៖ ​រថយន្ត​toyota prus បេីក​ផ្លូវ​​បញ្ច្រាស​ទិស​ចរាចរណ៍​ ត្រូវ​រថយន្ត​ ford​ raptors​បេីក​ផ្លូវ​ត្រង់​ជ្រុល​ទៅ​កៀរ​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ ស្រាប់តែ​ភាគី​ទាំង​សងខាង​ ចុះ​ពី​លេី​រថយន្ដ​ ឈ្លោះ​ប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​តែ​ម្តង​   

  ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៨និង​៣០នាទីយប់​ ថ្ងៃ​ទី​១៦ខែធ្នូ​ឆ្នាំ​២០២៤​ទល់មុខ​ក្រុម​ហ៊ុន​សែល​ខាត​ ផ្លូវ​ព្រះសីហនុ​សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​   

  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ បានបេីក​រថយន្ត​ម៉ាក​ toyota prus ពណ៌ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BQ 4485  បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ព្រះ​សីហនុ​ទិសដៅ​ ពី​កេីត​ទៅ​លិច​ លុះ​មកដល់​ចំណុច​កេីតហេតុ​ ​ក៏បានឆ្លង​ផ្លូវ​បញ្ច្រាស​ទិស​ចរាចរណ៍​ ហើយ​គាប់​ជួន​ពេល​នោះ​ ក៏ស្រាប់​តែ​បុរស​ម្នាក់​ទៀត​ បានបេីក​រថយន្ត​ម៉ាក​ ford raptors  ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ 2BF 9577 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ ទិសដៅ​ពី​លិច​ទៅ​កេីត​ត្រង់​ក៏​ជ្រុល​កៀរ​និង​រថយន្ត​ toyota prus បណ្ដាល​ឲ្យ​ធ្លាក់​កាង​កណ្ដាល​ និង​បែក​ស្តុប​ក្រោយ​ចំហៀង​ខាង​ស្តាំ​   

  ដោយ​ឡែក​ខាង​រថយន្ត​ford raptors វិញ​រងការ​ខូចខាត​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ស្តាំ​តិចតួច​តែ​ប៉ុណ្ណោះ​  តែ​អ្វីៗ​ដែល​ជាក់ស្ដែង​ភាគី​ទាំង​សងខាង​ ចុះ​ពី​លេី​រថយន្ដ​ ក៏ស្រាប់​តែ​ឈ្លោះ​ប្រកែក​ ប្រេី​ពាក្យ​សម្ដី​មិន​សមរម្យ​ដាក់​គ្នា​ផ្អេីល​ពេញ​ផ្លូវ​ រហូត​ទាល់​តែ​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅ​ដល់​ទេីប​ភាគី​ទាំង​សងខាង​ ស្ងាត់​មាត់​រៀង​ៗខ្លួន​   

  ក្រោយ​ពេល​កេីតហេតុ​ ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា​មិន​ត្រូវ​នោះ​ទេ​ ដោយ​ម្ខាង​ទាមទារ​សំណង​និង​ម្ខាង​ទៀត​សុំ​ស្មេី​គ្នា​ ចឹង​ហើយ​សមត្ថកិច្ច​សម្រេច​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ រង់ចាំ​ដំណោះ​ស្រាយពេលក្រោយ​ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖