ព័ត៌មានទាន់ហេតុការណ៍៖

លោក Bashar al-Assad ថ្លែងសារជាលើកដំបូងក្រោយពីបានទៅដល់រុស្ស៊ី៖ ការចាកចេញពីស៊ីរីពុំមែនជាការគ្រោងទុកជាមុននោះទេ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  អ្នកយកព័ត៌មាន នៃ អគ្គស្ថានីយ វិទ្យុ និង ទូរទស្សន៍ មជ្ឈិម ចិន បាន ទទួល ដំណឹងថា កាលពី រសៀលថ្ងៃទី ១៦ ខែធ្នូ តាម ម៉ោង ក្នុង តំបន់   លោក Bashar al-Assad  បាន ចេញ សេចក្តីថ្លែងការណ៍ ទីមួយ ក្រោយ ពី ធ្វើដំណើរ ទៅដល់ ក្រុងម៉ូស្គូ រដ្ឋធានី រុស្ស៊ី ដើម្បី រៀបរាប់ លម្អិត អំពី សភាពការណ៍ ជាក់ស្តែង នៅ មុន និង ក្រោយ ពេល ចាក ចេញពី ស៊ីរី។

  គេហទំព័រ «CCFR China state-controlled media » លោក Bashar al-Assad  បាន ថ្លែងថា បន្ទាប់ពី កង កម្លាំង Hayat Tahrir al-Sham (HTS) សម្រុក ចូល ដល់ ក្រុង ដាម៉ាស កាលពីយប់ ថ្ងៃទី ៧ ខែធ្នូ សេវាទូរគមនាគមន៍ ក្នុង ក្រុង បាន ត្រូវ ផ្តាច់ ដែល បណ្តាលឱ្យ សេចក្តី ថ្លែងការណ៍ មិន ត្រូវ បាន ចេញ ផ្សាយ ដោយ ទាន់ ពេល វេលា។

  គេហទំព័រ «CCFR China state-controlled media » លោក Bashar al-Assad  បាន គូសបញ្ជាក់ថា  ការចាកចេញពី ស៊ីរី « ពុំមែន ជា ការគ្រោង ទុក ជាមុននោះទេ   ហើយ ក៏ ពុំមែនកើតឡើង នៅ “ គ្រាចុងបំផុត នៃ សង្គ្រាម ” ដូចការអះអាង របស់ មនុស្ស មួយចំនួន នោះ ដែរ ។ » 

 គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែង ការណ៍ បាន រំលឹក ឡើងវិញថា ជឿជាក់ ថា ប្រជាជន ស៊ីរី មាន ឆន្ទៈ និង សមត្ថភាព ការពារ ប្រទេសជាតិ  គាំពារ ស្ថាប័នរដ្ឋ ខណៈ លោក Bashar al-Assad  ក៏ នឹង បន្ត ប្រកាន់ ខ្ជាប់ ជម្រើស របស់ ខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖