ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ 34 នាក់បានស្លាប់ នៅក្នុងប្រទេសម៉ូសំប៊ិកដោយព្យុះស៊ីក្លូន Chido បន្ទាប់ពីព្យុះដ៏សាហាវនេះបានបោកបក់ពាសពេញកោះ Mayotte របស់ប្រទេសបារាំងប៉ុន្មានថ្ងៃមុននេះ។
វិទ្យាស្ថានជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយរបស់ប្រទេស Mozambique បាននិយាយថា មនុស្សជាង 300 នាក់ផ្សេងទៀតបានរងរបួសដោយព្យុះ Chido ខណៈដែលផ្ទះជិត 23,600 និងទូកនេសាទចំនួន 170 ត្រូវបានបំផ្លាញ។ ជាសរុបមនុស្សជាង 175,000 នាក់នៅក្នុងប្រទេសម៉ូសំប៊ិកត្រូវបានរងផលប៉ះពាល់ដោយព្យុះនេះ។
ព្យុះទីហ្វុង Chido បានបោកបក់មកលើខេត្ត Cabo Delgado កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស 28 នាក់ មុនពេលឆក់យកជីវិតមនុស្ស 6 នាក់ទៀតនៅក្នុងខេត្ត Nampula និង Niassa ។ ក្រុមជួយសង្គ្រោះនៅតែធ្វើការនៅតំបន់ដែលរងការខូចខាតយ៉ាងខ្លាំង។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលនៃដែនដីមហាសមុទ្រឥណ្ឌារបស់បារាំង Mayotte បានដាក់បម្រាមគោចរកាលពីថ្ងៃអង្គារ។ កន្លងមក ក្រុមមន្ត្រីបានប្រៀបធៀបឥទ្ធិពលនៃព្យុះទីហ្វុង Chido នៅលើកោះនេះទៅនឹងសង្រ្គាមនុយក្លេអ៊ែរ៕ ដោយ៖ ធីរីណា
រូបថត៖ UNICEF