ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក សៀង សុវត្ថិ និងឧត្តមសេនីយ៍ទោ អុីវ វាសនា អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ការពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សៀង សុវត្ថិ និងលោកឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ឧត្តមសេនីយ៍ឯក សៀង សុវត្ថិ បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដែលបានរួមគ្នាសម្រេចសមិទ្ធផលការងារជាច្រើនក្នុងខែវិច្ឆិកា និងបន្តជំរុញឱ្យថ្នាក់ដឹក នាំអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ ដើម្បីដឹកនាំការិយាល័យ ជំនាញនានា ក្នុងការពង្រឹងប្រសិទ្ធភាពការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។ 

ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ អុីវ វាសនា បានមានប្រសាសន៍កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដែលមានគំនិតនវានុវត្តន៍ មានឆន្ទៈការងារមោះមុត និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ លោក ឧត្តមសេនីយ៍ទោ បន្ដថា គោលបំណង កិច្ចប្រជុំនាពេលនេះ គឺដើម្បីត្រួតពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយ ទិសដៅការងារនានា សម្រាប់អនុវត្តខែបន្ដ។ លោក ឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ ក៏បានជំរុញដល់ថ្នាក់ដឹកនាំនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងមន្ដ្រីទាំងអស់ ត្រូវខិតខំបង្កើតនូវកម្មវិធីផ្សាយល្អៗបន្ថែមទៀត ដើម្បីបម្រើដល់គោលដៅដែលបានដាក់ចេញ។ ទន្ទឹមនឹងនេះដែរ លោក ឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវខិតខំបំពេញការងារបន្ថែម ដើម្បីធ្វើយ៉ាងឱ្យនាយកដ្ឋានផ្សព្វផ្សាយអប់រំ កាន់តែរីកចម្រើនជាបន្ដទៀត។ នេះបើយោងតាម អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ៕

ដោយ ៖ សិលា


ចែករំលែក៖