ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតា​ព្រូស​បេីក​បត់​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុុក​ម៉ូតូ​បណ្ដាល​ឱ្យ​និស្សិត​ស្រី​ម្នាក់​របួស​បាក់​កជើង​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​តូយ៉ូតា​ព្រូស​ មួយគ្រឿង​បេីក​បត់​ឆ្លង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុុក​និង​ម៉ូតូ​គុប​ជ្រុង​ដែល​ជិះ​ដោយ​និស្សិត​ស្រី​ម្នាក់​ បណ្ដាល​អោយ​និស្សិត​រូប​នោះ​រងរបួស​បាក់​កជើង​ខាង​ឆ្វេង​ ។ 

  ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​១៨ខែធ្នូ​ឆ្នាំ​២០២៤​ ចំនុច​ផ្លូវ​៣៦០កែង​ផ្លូវ​លូ​១០៥​ សង្កាត់​បឹងកេងកង​ទី​៣​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។ 

  តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃេីញ​ហេតុការណ៍​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ស្ត្រី​ជា​និស្សិត​ម្នាក់​ បាន​ជិះ​ម៉ូតូ​ម៉ាក​ ហុង​ដា​គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ កំពង់​ស្ពឺ​1G 0900 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លូ​១០៥ទិសដៅ​ ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​បុរស​ម្នាក់​ទៀត​ បានបេីក​រថយន្ត​ម៉ាក​ តូយូតា​ព្រុស​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2BM 3248 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ៣៦០ទិសដៅ​ពី​កេីត​ទៅ​លិច​ ហើយ​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ឆ្ពោះ​ទៅ​ផ្លូវ​លូ​១០៥ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៍ជ្រុល​ទៅ​បុុក​និង​ម៉ូតូ​គុប​ជ្រុង​ បណ្ដាល​អោយ​ដួល​ម៉ូតូ​ខូច​ខាត​ផ្នែក​ខាង​មុខ​ ព្រម​ទាំង​ធ្វើ​រូប​នារី​រូប​នោះ​របួស​បាក់​កជើង​ខាង​ឆ្វេង​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​   

  ដោយ​ឡែក​ខាង​រថយន្ត​ ខូចខាត​ផែ្នក​ខាង​មុខ​តិចតួច​ តែ​មិន​គ្រោះថ្នាក់​ដល់​អ្នក​បេីក​បរ​នោះ​ទេ​   

  ក្រោយ​ពេល​កេីតហេតុ​ អត់​មាន​ដំណោះ​ស្រាយ​ ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ 

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖