ភ្នំពេញ៖ នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤លោក សាយ សំអាល់ សមាជិកនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍លើការងារចុះមូលដ្ឋានរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់” ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ១៦០នាក់។
សិក្ខាសាលានេះរួមមានការធ្វើបទបង្ហាញពីវាគ្មិន លើបទពិសោធន៍កន្លងមកលើការងារចុះមូលដ្ឋានដូចមានក្នុងប្រធានបទខាងក្រោម
(១)រចនាសម្ព័ន្ធគណបក្សមូលដ្ឋាន
(២)វិធីសាស្ត្រនៃការចិញ្ចឹមចលនានៅមូលដ្ឋាន (៣)ករណីសិក្សាស្តីពីការឃោសនារកសំឡេងឆ្នោតនៅក្រុងសួងនិងស្រុកត្បូងឃ្មុំ (៤)បទពិសោធន៍សំខាន់ៗរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាននៅខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា៕
ដោយ៖ សូរិយា