ខេត្តព្រះសីហនុ ៖ កម្លាំង កងរាជអាវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាវាទេសចរណ៍ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តព្រះសីហនុ។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាចចល័ត ឈរជើងប្រចាំការតាមគោលដៅសំខាន់ៗ ទីប្រជុំជន ផ្សារ វត្តអារាម តំបន់ទេសចរណ៍ រមណីយដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរអន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជាក់ថា ៖ លក្ខណ:បច្ចេកទេស÷
– នាវាឈ្មោះ AIDA STEIIA
– បណ្តោយ ២៥៣.៣ ម៉ែត្រ
– ទទឹង ៣២.២០ម៉ែត្រ
– ជម្រៅទឹក ៧.៨ ម៉ែត្រ
– មានភ្ញៀវចំនួន ២១២៦នាក់ ស្រី ១,១០១នាក់មាន ៣៦សញ្ជាតិ
– មាននាវឹក ចំនួន ៦៣១នាក់ ស្រី ១២៩នាក់មាន ២៦សញ្ជាតិ
-នាវាមកពីប្រទេសវៀតណាម
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តថា ៖ នាវាទេសចរណ៍នឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញនៅវេលាម៉ោង១៨.០០នាទី ថ្ងៃ ខែឆ្នាំដដែល ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ #ជួយគិតជួយធ្វើរួមគ្នាទទួលខុសត្រូវ #បង្ការបង្រ្កាបសង្រ្គោះ ៕
ដោយ ៖ សិលា