ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់តូចចិត្តជំងឺប្រចាំកាយបញ្ចប់ជីវិតដោយចង.ក

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីវ័យចំណាស់ម្នាក់ដោយសារតែតូចចិត្តមានជំងឺប្រចាំកាយបានសម្រេចចិត្តបញ្ចប់ជីវិតដោយយកក្រម៉ាចង.កសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៤​ នៅភូមិប៉ប្រកខាងត្បូង​ សង្កាត់កាបទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះ អ៉ឹម​ ស្រីញឹម​ អាយុ៦៥ឆ្នាំ​ ស្នាក់នៅភូមិប៉ប្រកខាងត្បូង​ សង្កាត់កាបទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមកូនប្រុសជនរងគ្រោះបានឱ្យដឹងថា​ ម្តាយរបស់គាត់មានជំងឺប្រសៃប្រសាទជាយូរមកហេីយ​  ហេីយកន្លងមកតែងតែព្យាយាមសម្លាប់ខ្លួនជាច្រេីនលេីកច្រេីនសារតែមិនបានសម្រេច​ ។ លុះមកដល់ថ្ងៃកេីតហេតុខណៈកូនៗទៅធ្វេីការអស់ដោយទុកម្តាយនៅជាមួយចៅស្រីតូចម្នាក់​ ។ 

ប្រភពដដែលបានបន្តទៀតថា​ ខណៈកូនប្រុសមកពីកន្លែងធ្វេីការវិញស្រាប់តែប្រទះឃេីញម្តាយចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហេីយដោយយកក្រម៉ាចងភ្ជាប់និងជណ្តេីរ ក្នុងផ្ទះ។ 

ក្រោយកេីតហេតុបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រណៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖