ខេត្តបាត់ដំបង៖ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានធ្វេីការនាំខ្លួនអ្នករើសអេតចាយពេលយប់ចំនួន ១៣នាក់ យកមកសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ស្រាប់តែរកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួនទាំងអស់គ្នា។
ក្នុងប្រតិបត្តិការខាងលើនេះ ដោយបានការសម្របសម្រួលលើនីតិវិធី ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបង ផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការ ងារនគរបាល ព្រហ្មទណ្ឌលោកវរ សេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល កាលយប់ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ០០:១០ នាទី រំលងអាធ្រាត្ររហូតដល់វេលាម៉ោង ០៥:០០ នាទីទៀបភ្លឺថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ ការ ចុះប្រតិបត្តិការ បង្ការទប់ស្កាត់អំពើលួច ក្នងមូល ដ្ឋាននក្នុងក្រុងបាត់ដំបងដោយក្នុងនោះនាំខ្លួនក្រុមអ្នក រើសអេត ចាយដើរពេលយប់បានចំនួន ១៦ នាក់ មកកាន់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងដើម្បីធ្វើការ សាកសួរ ។
ក្រោយពីបានធ្វើការសាកសួរ និងធ្វើតេស្តទឹកនោម ក្នុងនោះ ឃើញថា ពួកគាត់ចំនួន១៣នាក់ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួនទាំងអស់គ្នា។
សូមជម្រាបជូនថា កន្លងទៅក្នុងក្រុងបាត់ដំបង មានករណីលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋាន ឬតាមដងផ្លូវ ដែលករណីខ្លះកត់សម្គាល់ឃើញថា មានអ្នកប្រព្រឹត្តិដោយ ប្រើប្រាស់រូបភាពជាដើររើសអេតចាយពេលយប់ តែពេលមានឱកាសល្អ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានឬ ទីសាធារណ:។
បច្ចុប្បន្នបានប្រគល់ទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្ត៕
ដោយ៖ អរុណរះ